ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

គ្រួសារដែលបែកចេញពីគ្នារបស់កូរ៉េខាងត្បូងត្រឡប់ទៅផ្ទះវិញ ក្រោយពីការជួបជុំជាមួយសាច់ញាតិនៅកូរ៉េខាងជើង

AKP ភ្នំពេញ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ — គ្រួសារកូរ៉េខាងត្បូងដែលបែកចេញពីគ្នាដោយសង្គ្រាមកូរ៉េឆ្នាំ  ១៩៥០-១៩៥៣ ពីសាច់ញាតិ ដែល រស់នៅក្នុងប្រទេសកូរ៉េខាងជើងនោះបានត្រឡប់ទៅផ្ទះវិញកាលពីថ្ងៃពុធនេះ បន្ទាប់ពីជួបជុំគ្នារយៈពេល ៣ថ្ងៃ ។
ប្រជាជនកូរ៉េខាងត្បូង៨៩នាក់ ភាគច្រើនមានអាយុ៨០ឆ្នាំ ឬចាស់ជាងនេះបានឆ្លងកាត់ព្រំដែន អន្តរកូរ៉េ ដែលប្រដាប់ដោយអាវុធយ៉ាងខ្លាំងក្លាចូលទៅក្នុង Sokcho ទីក្រុងមួយនៅក្នុងប្រទេសកូរ៉េខាងត្បូងភាគឦសានពីភ្នំ Kumgang កន្លែងលំហែកាយមានទេសភាពល្អមួយនៅលើឆ្នេរសមុទ្រភាគអាគ្នេយ៍ របស់ កូរ៉េខាងជើង ។

គ្រួសារដែលគេបំបែកចេញពីគ្នារបស់កូរ៉េខាងត្បូង បានត្រឡប់ទៅវិញតាមរថយន្តក្រុងបន្ទាប់ពីការជួបជុំគ្នាជាមួយសាច់ញាតិនៅកូរ៉េខាងជើង សម្រាប់ពេលជាលើកដំបូងចាប់តាំងពីសង្គ្រាមកូរ៉េបានបញ្ចប់ ក្នុងឆ្នាំ១៩៥៣ ជាមួយយុទ្ធសន្តិភាពដែលបន្សល់ទុកឱ្យឧបទ្វីបកូរ៉េបែកបាក់គ្នា ។

ចាប់តាំងពីសង្គ្រាមបានបញ្ចប់ប្រជាជនកូរ៉េទាំងពីរ ត្រូវបានគេហាមឃាត់មិនឱ្យផ្លាស់ប្តូរសំបុត្រ និងហៅតាមទូរស័ព្ទ ដែលមិនមានការជួបគ្នាទៅវិញទៅមកទេ ។

ការជួបជុំគ្នាក្នុងពេលជិត៧ទសវត្សនេះ គឺមានរយៈពេលខ្លី ដែលពោពេញដោយការឈឺចាប់ គ្រួសារដែលគេបំបែកចេញពីគ្នាត្រូវបានគេផ្តល់ការអនុញ្ញាតឱ្យជួបគ្នាទៅវិញទៅមកជាក្រុម ព្រមទាំងការជួបជុំគ្នាជាឯកជនសម្រាប់រយៈពេលតែ១២ម៉ោងប៉ុណ្ណោះក្នុងអំឡុងការជួបជុំគ្នារយៈពេល៣ថ្ងៃនេះ ។

សម័យប្រជុំលើកទី២ នៃការជួបជុំគ្នាត្រូវបានគេគ្រោងធ្វើមានរយៈពេលចាប់ពីថ្ងៃសុក្រដល់ថ្ងៃ អាទិត្យនៅឯកន្លែងលំហែកាយភ្នំ Kumgang ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)