Notice: Undefined variable: labels in /home/swiftn5/information/wp-content/themes/publisher/functions.php on line 1228

Notice: Undefined variable: labels in /home/swiftn5/information/wp-content/themes/publisher/functions.php on line 1300

Notice: Undefined variable: labels in /home/swiftn5/information/wp-content/themes/publisher/functions.php on line 1370

Notice: Undefined variable: labels in /home/swiftn5/information/wp-content/themes/publisher/functions.php on line 1441

Notice: Undefined variable: labels in /home/swiftn5/information/wp-content/themes/publisher/functions.php on line 1512
រដ្ឋមន្ត្រីការបរទេសចិនជួបគណៈប្រតិភូរដ្ឋាភិបាលហ្វីលីពីន – ក្រសួងព័ត៌មាន
ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រដ្ឋមន្ត្រីការបរទេសចិនជួបគណៈប្រតិភូរដ្ឋាភិបាលហ្វីលីពីន

AKP ភ្នំពេញ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ — សមាជិកក្រុមប្រឹក្សារដ្ឋនឹងជារដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ( Wang yi )បានជួបជាមួយ គណៈប្រតិភូរដ្ឋាភិបាលហ្វីលីពីនមួយ ដឹកនាំដោយរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក កាឡូស ដូមីងហ្គេស ( Carlos Dominguez ) ក្នុងក្រុងប៉េកាំងកាលពីថ្ងៃពុធ។
លោក វ៉ាង បាននិយាយថា ទំនាក់ទំនងរវាងចិននិងហ្វីលីពីនបានចូលដល់ផ្លូវដែលលឿនមួយ ព្រមទាំងបង្ហាញឱ្យឃើញនូវសន្ទុះដ៏ល្អក្នុងការធ្វើឱ្យប្រសើរឡើង នឹងការអភិវឌ្ឍនៅក្រោមគោលការណ៍ ណែនាំរបស់មេដឹកនាំប្រទេសទាំងពីរ ដែលស្ថិតនៅក្នុងផលប្រយោជន៍ជាមូលដ្ឋាន និងយូរអង្វែងរបស់ប្រជាជនទាំងពីរ ។

ដោយក៏បានសំដែងនូវសេចក្តីសង្ឃឹមផងដែរ សម្រាប់ការចូលរួមយ៉ាងសកម្មរបស់ប្រទេស ហ្វីលីពីន នៅក្នុងការផ្តួចផ្តើមគំនិតខ្សែក្រវ៉ាត់និងផ្លូវនោះ លោក វ៉ាង បាននិយាយថា ចិនមានបំណងពង្រឹងការផ្លាស់ប្តូរថ្នាក់ខ្ពស់ជាមួយហ្វីលីពីន ដើម្បីជំរុញកិច្ចសហប្រតិបតិ្តការ ដែលសំអាងលើហេតុការណ៍ឱ្យ ទៅដល់កម្រិតថ្មីមួយ ។

ដោយវាយតម្លៃខ្ពស់ដល់ការផ្តួចផ្តើមគំនិតខ្សែក្រវ៉ាត់និងផ្លូវនោះ លោក ដូមីងហ្គេស បាននិយាយ ថា ប្រទេសហ្វីលីពីននឹងបន្តចូលរួមក្នុងការផ្តួចផ្តើមគំនិតនេះយ៉ាងសកម្ម ។ លោកក៏បាននិយាយផងដែរថា ប្រទេសហ្វីលីពីនអបអរសាទរយ៉ាងខ្លាំង ព្រមទាំងនឹងចូលរួមក្នុងពិព័រណ៌នាំចូលជាអន្តរជាតិរបស់ចិនជាលើកដំបូង ដែលគេនឹងធ្វើនៅក្រុងសាងហៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)