ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសថា នៅរដូវបុណ្យភ្ជុំបិណ្ឌខាងមុខនេះ សម្តេចនឹង ស្នើទៅព្រះមហាក្សត្រ ក្នុងការលើកលែងទោសអ្នកជាប់ពន្ធធនាគារចំនួន១២នាក់

វិទ្យុជាតិកម្ពុជា៖ អត្ថបទ លោកស្រី ផន វាសនា រូបភាព លោក ចន ណារិទ្ធ៖

សម្តេចអគ្គមហសសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះក្នុងឱកាសចុះជួបសំណេះសំណាល ជាមួយកម្មករ និយោជិតជាង ១ម៉ឺន៧ពាន់នាក់ មកពីរោងចក្រ សហគ្រាចំនួន១២ នៅក្នុងខេត្តកណ្តាល ដែលពិធីនេះធ្វើឡើងនៅសួនឧស្សា ហកម្មសំរោងធំ ស្ថិតនៅភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ នៅព្រឹកថ្ងៃទី២៣ ខែ សីហានេះ។

ពាក់ពន្ធ័នឹងបញ្ហានេះ សម្តេចតេជោ បញ្ជាក់ប្រាប់ជាមុនថា ការសណ្តោសប្រណីយ នេះ បើមានការអត្ថាធិប្បាយណាមួយថា ការស្នើលើកលែងទោសរបស់នាយករដ្ឋមន្រ្តីធ្វើឡើងដោយមានការគាបសង្កត់ពីបរទេសនោះ សម្តេចនឹងបញ្ឈប់ការលើកលែងទោសនោះភ្លាម។

សម្តេតេជោ បន្តថា ឆ្នាំនេះ សម្តេចចង់ធ្វើការលើកលែងទោសទ្រង់ទ្រាយធំ នៅក្នុងរដូវបុណ្យ ភ្ជុំបិណ្ឌ បុណ្យអុំទូក និងបុណ្យឯករាជ្យ ដើម្បីឲ្យពលរដ្ឋដែលជាប់ពន្ធធនាគារ ដើម្បីមានឱកាសចេញមកកែប្រែខ្លួនសារជាថ្មី មិនមែនសំរាប់តែមនុស្សប៉ុន្មាននាក់នោះទេ។

សម្តេចតេជោ បន្ថែមថា ច្បាប់ពន្ធធនាគារ បានចែងថា នាយករដ្ឋមន្រ្តីមានសិទ្ធិសុំលើកលែងទោស ថ្វាយ ព្រះមហាក្សត្រនៅពេលណាក៏បាន ប៉ុន្តែអ្នកជាប់ទោសនោះត្រូវអនុវត្តទោស២ភាគ៣ជាមុន សិន។