ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

មេរបស់ក្រុមអាយស៊ីសជំរុញឲ្យមានការប្រយុទ្ធតទៅទៀត​

វិទ្យុជាតិកម្ពុជា/ ឆាយ វីកាល
ប្រភព រ៉យតឺ (២៣.០៨.១៨)

បរទេស៖ តាមទីភ្នាក់ងារបរទេសបានឲ្យដឹងថា មេដឹកនំារបស់ក្រុមរដ្ឋឥស្លាម ដែលហៅកាត់ថា អាយស៊ីស អាប៊ូបា
អាល់បាដាឌី បានលេចមុខថ្លែងការណ៍ជាលើកដំបូងរបស់ខ្លួន ក្នុងរយៈពេលជិតមួយឆ្នំាកន្លងមកនេះ
ដោយបានអំពាវនាវឲ្យអ្នកដែលគាំទ្រខ្លួនបន្តប្រយុទ្ធតទៅទៀតនៅចំពោះមុខការបរាជ័យរបស់ក្រុមអាយស៊ីស ។

ការអំពាវនាវនេះ គឺគេបានស្តាប់ឮតាមរយៈខ្សែអាត់ថតសំឡេងដែលផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមអាយស៊ីស ។ក្នុងការថ្លែងដែលមានរយៈពេល ៥៥ នាទី មេដឹកនំាក្រុមអាយស៊ីសបានថ្លែងសរសើរជោគជ័យរបស់ក្រុមអាយស៊ីស
​ដែលទទួលបានក្នុងសកម្មភាពបង្កអំពើភេរវកម្មកាលពីថ្មីៗ ​នេះនៅក្នុងប្រទេសកាណាដា
និងប្រទេសមួយចំនួនទៀតនៅក្នុងទ្វីបអ៊ឺរ៉ុប ។

មេដឹកនំាក្រុមអាយស៊ីសថែមទាំងបានអំពាវនាវឲ្យមានការប្រើគ្រាប់បែក កំាបិត ​រក៏រថយន្ត
ក្នុងការបន្តសកម្មភាពភេរវកម្មរបស់ខ្លួន ។