ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អាជ្ញាធរខេត្តបន្ទាយមានជ័យជំរុញមន្ត្រីកាំកុងត្រូល និងភាគីពាក់ព័ន្ធបង្កើនការ​ចុះត្រួតពិនិត្យ ទំនិញលក់ដូរឱ្យបានគ្រប់ទីកន្លែង

AKP បន្ទាយមានជ័យ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ –ជ្ញាធរខេត្តបន្ទាយមានជ័យបានជំរុញដល់មន្ត្រីកាំកុងត្រូលនិងភាគីពាក់ព័ន្ធត្រូវបង្កើន​ការចុះត្រួតពិនិត្យទំនិញលក់ដូរនៅគ្រប់ទីកន្លែងនិងបន្តធ្វើការផ្សព្វផ្សាយអប់រំ ផ្តល់ចំណេះ ដឹងបន្ថែមដល់អាជីវករប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់យល់ដឹងកាន់តែច្បាស់ថែមទៀត អំពីសុវត្ថិ​ភាពចំណីអាហារនោះ។

ក្នុងពិធីដុតកម្ទេចចោលទំនិញចម្រុះគ្មានគុណភាពប្រមាណជាង១តោ ដែលសមត្ថ​កិច្ចកាំកុងត្រូលប្រមូលបានកាលពីកន្លងមកដែលបានធ្វើឡើងកាលពីរសៀលថ្ងៃពុធ ១១ កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨នៅ ភូមិ​សាមគ្គីមានជ័យសង្កាត់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ បានក្រើនរម្លឹក និងជំរុញឱ្យមន្ត្រីជំនាញកាំកុងត្រូលបន្តសកម្មភាពត្រួត ពិនិត្យទំនិញតាមគេហដ្ឋាន តាមតូប តាមទីផ្សារទូទាំងខេត្ត ជាពិសេសតាមទីជនបទដាច់ស្រ យាល ​ដែលមានពលរដ្ឋរស់នៅខ្វះការយល់ដឹងពីបញ្ហាសុខសុវត្ថិភាពទំនិញ ការប្រើប្រាស់ ទំនិញ​ណាគ្មានគុណភាព និងទំនិញណាមានគុណភាព។

លោក លី សារី បានជំរុញឱ្យមន្ត្រីកាំកុងត្រូល ត្រូវបន្តរួមសហការជាមួយសមត្ថកិច្ច ពាក់​ព័ន្ធ បង្កើនការ​ចុះ​ត្រួតពិនិត្យ​ផលិតផល​ទំនិញ​នាំចូល​​តាម​ច្រករបៀង​ក្តី​ ច្រក​អន្តរជាតិ​ក្តី្ត ដោយធ្វើយ៉ាងណា​​​ត្រូវតែបង្ក្រាប ទប់ស្កាត់ បញ្ឈប់នូវអំពើលួចនាំចូលទំនិញ​ខូចគុណភាព​នេះចូលមកក្នុងប្រទេសកម្ពុជាយើង។
លោក​អភិបាលរងខេត្តបន្ទាយមានជ័យ ក៏បានក្រើនរម្លឹកដល់​មន្ត្រី​កាំកុងត្រូល​ ត្រូវបន្ត ចុះផ្សព្វផ្សាយ អប់រំដល់ប្រជាពលរដ្ឋឱ្យពួកគាត់យល់ដឹងពីសុវត្ថិភាពចំណីអាហារនោះ គឺ​មុន​នឹង​ទិញ​ទំនិញ​ទៅ​បរិភោគ ​សូម​ធ្វើការ​ពិនិត្យ​​ឱ្យបាន​ច្បាស់លាស់​ចៀសវាង​ប៉ះ​ទំនិញ​ខូច គុណភាព ​និង​ហួស​កាលកំណត់ ដែល​នាំឱ្យប៉ះពាល់​ដល់​សុខភាព​នោះ។

លោក សាន វិជ្ជាសារ៉ាវុធ ប្រធានកាំកុងត្រូលខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ក្នុង រយៈពេល៧ខែដើមឆ្នាំ២០១៨នេះ សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានចុះអង្កេត ទំនិញលើទីផ្សារ និងតាមគេហដ្ឋានបានចំនួន ១៨លើក និងបានដកហូតផលិតផលម្ហូប​អាហារខូចគុណភាព ហួសរយៈពេលប្រើប្រាស់ តាមបណ្តាលគេហដ្ឋានតាំងលក់ និងតាមទីផ្សារក្នុងភូមិសាស្ត្រទូទាំងខេត្តបន្ទាយមានជ័យ សរុបចំនួន.០៣៣គីឡូក្រាម។

លោកប្រធានកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថាផលិតផលម្ហូបអាហារ ខួចគុណភាពជាង ១តោននេះ មិនមានគុណភាអនាម័យ និងសុវត្ថិភាពសម្រាប់ឱ្យមនុស្ស យកមកបរិភោគបានឡើយទើបសមត្ថកិច្ចកាំកុងត្រូលយផលិតផលម្ហូបអាហារខូចគុណ ភាពទាំងនេះទៅដុតកម្ទេចចោល៕

ដោយ ឈុន សារ៉ាត