ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រទេសអៀរ៉ង់និយាយថា អ៊ីស្រាអែលនិងអាមេរិកនឹងយកជាគោលដៅវាយប្រហារបើសិនជាមានការវាយប្រហារទៅលើប្រទេសអៀរ៉ង់

វិទ្យុជាតិកម្ពុជា/ ឆាយ វីកាល
ប្រភព រ៉យតឺ ​(២៣.០៨.១៨)

អៀរ៉ង់៖ មេដឹកនំាសាសនាជាន់ខ្ពស់មួយរូបរបស់ប្រទេសអៀរ៉ង់បានថ្លែងព្រមានក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃពុធនេះថាបើសិនជាអាមេរិកវាយប្រហារទៅលើប្រទេសអៀរ៉ង់ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអ៊ីស្រាអែល
នឹងក្លាយជាគោលដៅ នៃការវាយប្រហារសងសឹកវិញ ។

ទីភ្នាក់ងារព័ត៌មានបរទេសបានរាយការណ៍ថា លោកអាមាដ ខាតាមីដែលជាមេដឹកនំាសាសនាជាន់ខ្ពស់ក្នុងប្រទេសអៀរ៉ង់ បានថ្លែងបែបនេះ ក្នុងពេលលោកចូលរួមក្នុងពីធីសាសនាមួយនៅក្នុងទីក្រុងតេអេរ៉ង់
និងក្នុងពេលដែលសង្គ្រាមពាក្យសម្តីកំពុងតែឡើងក្តៅគគុករវាងសហរដ្ឋអាមេរិក និងប្រទេសអៀរ៉ង់
ក្រោយពីសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មសារជាថ្មី ទៅលើប្រទេសអៀរ៉ង់ នោះ ។

មេដឹកនំារបស់ប្រទេសអៀរ៉ង់ ក៏បាននិយាយទៀតថា ការស្នើរបស់ប្រធានាធិបតីអាមេរិក
លោកដូណល់ត្រំា ដើម្បីជួបចរចារជាមួយមេដឹកនំាប្រទេសអៀរ៉ង់ គឺជារឿងមួយមិនអាចទទួលយកបាន
ដោយសារតែអាមេរិកនៅតែចចេសឲ្យប្រទេសអៀរ៉ង់បោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ ។