ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ទីប្រឹក្សាលោកត្រំានិយាយការពារការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល​

វិទ្យុជាតិកម្ពុជា/ ឆាយ វីកាល
ប្រភព ស៊ិនហួ ​(២៣.០៨.១៨)

អាមេរិក៖ ទីប្រឹក្សាទទួលបន្ទុកកិច្ចការសន្តិសុខជាតិរបស់អាមេរិក លោក ហ្សនប៊ុលថន់ នៅថ្ងៃពុធនេះ
បាននិយាយការពារប្រតិបត្តការវាយប្រហារតាមអាកាសរបស់ប្រទេសអ៊ីស្រាអែលនៅក្នុងប្រទេសស៊ីរី
ដោយអះអាងថា សកម្មភាពទំាងនោះ ធ្វើឡើងក្នុងគោលបំណង ការពារខ្លួន តែប៉ុណ្ណោះ ។

ទីភ្នាក់ងារព័ត៌មានស៊ិនហួបានស្រង់សម្តីលោកទីប្រឹក្សានោះ ក្នុងពេលដែលគាត់បានធ្វើសន្និសីទកាសែតក្នុងដំណើរ​ទស្សនកិច្ចក្នុងប្រទេសអ៊ីស្រាអែល ដែលបាននិយាយបញ្ជាក់ថា ការវាយប្រហាររបស់រដ្ឋាភិបាលអ៊ីស្រាអែល
ដើម្បីបំផ្លាញគ្រាប់កំាជ្រួចដែលប្រទេសអៀរ៉ង់បានផ្តល់ទៅឲ្យប្រទេសមួយនៅជិតខាងប្រទេសអ៊ីស្រាអែល
គឺជាប្រតិបត្តិការដើម្បីការពារខ្លួនមានលក្ខណៈត្រឹមត្រូវតាមច្បាប់ ។

ទីប្រឹក្សានោះបានបន្ថែមទៀតថា សហរដ្ឋអាមេរិក គ្រោងនឹងចាត់វិធានការមួយចំនួនទៀត ដើម្បីបង្កើនការកៀបសង្កត់ទៅលើប្រទេសអៀរ៉ង់ បន្ថែមទៅលើការដាក់ទណ្ឌកម្មសេដ្ឋកិច្ច​ដែលអាមេរិកកំពុងតែអនុវត្តចំពោះប្រទេសអៀរ៉ង់ ។