ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រធានាធិបតីហ្វីលីពីនហាក់បីដូចជាមានបញ្ហាសុខភាព​

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (២២.០៨.១៨)

ហ្វីលីពីន៖ ដោយបង្ហាញទឹកមុខជាមនុស្សនឿយហត់អស់កម្លាំងដោយការងារច្រើន​និងការមិនសប្បាយចិត្តដោយសារការកើនឡើងនៃការមិនពេញចិត្តចំពោះការដឹកនាំរបៀបផ្តាច់ការ ​ប្រធានាធិបតីហ្វីលីពីនលោករ៉ូឌ្រីហ្គោ ឌុយទែរតេ
​បាននិយាយដោយខ្លួនឯងថា គាត់ដូចជាកំពុងតែរង់ចំាថ្ងៃរបស់គាត់​ក្នុងរយៈពេលពាក់កណ្តាលនៃអាណត្តិរបស់លោក។

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះអវត្តមានរបស់មេដឹកនាំហ្វីលីពីនវ័យ ៧៣
ឆ្នាំរូបនេះបានកើតឡើងជាញឹកញាប់ពីទិដ្ឋភាពសាធារណៈ​ដូចជាបង្ហាញមុខក្នុងពេលប្រទេសជួបព្រឹត្តការណ៍ខ្យល់ព្យុះ​
ដែលបានបំផ្លិចបំផ្លាញទីក្រុងម៉ានីលនិងបណ្តាខេត្តជុំវិញហើយបានបង្ខំមនុស្សរាប់ពាន់នាក់ឱ្យភៀសខ្លួនចេញពីលំនៅដ្ឋានរបស់ពួកគេទៅកាន់ជម្រកសង្គ្រោះបន្ទាន់ជាដើម។

ព្រឹត្តការណ៍មួយនេះគួរតែមានវត្តមានរបស់លោកឌុយទែរតេដើម្បីទាក់ទាញប្រជាប្រិយភាពដោយការចែកចាយជំនួយផ្ទាល់និងការជួបជាមួយជនរងគ្រោះ។អវត្តមានរបស់លោកបានបង្កនូវការព្រួយបារម្ភជាថ្មី អំពីសុខភាពរបស់លោកប្រធានាធិបតីដោយមានរបាយការណ៍ដែលមិនទាន់មានការបញ្ជាក់​ច្បាស់លាស់ថាគាត់អាចស្វែងរកការព្យាបាលដោយសម្ងាត់នៅក្រៅប្រទេសឬនៅក្នុងប្រទេស នាទីក្រុងដាវ៉ៅភាគខាងត្បូង។