ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រុស្ស៊ីកំពុងរៀបចំស្វែងរកអាវុធនុយក្លេអ៊ែរដែលបាត់នៅសមុទ្រ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (២២.០៨.១៨)

រុស្ស៊ី៖ យោងតាមរបាយការណ៍ស៊ើបការណ៍សម្ងាត់របស់អាមេរិកបានឱ្យដឹងថាមីស៊ីលរបស់រុស្ស៊ីដែលដើរដោយថាមពលនុយក្លេអ៊ែរនៅតែបាត់​ក្នុងសមុទ្រ បន្ទាប់ពីត្រូវបានបាញ់សាកល្បង​កាលពីចុងឆ្នាំមុន
ហើយទីក្រុងមូស្គូកំពុងរៀបចំដើម្បី​ស្រង់គ្រាប់មីស៊ីលនោះឡើងមកវិញ។

ក្រុមនាវិកបានព្យាយាមស្វែងរកកាំជ្រួចមីស៊ីលដែលបានបាញ់សាកល្បងកាលពីខែវិច្ឆិកាហើយបានធ្លាក់ចុះទៅក្នុងសមុទ្របារ៉េមស៍ (Barents Sea) ដែលមានទីតាំងស្ថិតនៅភាគខាងជើងប្រទេសន័រវ៉េនិងរុស្ស៊ី។

ប្រតិបត្តិការនេះនឹងរួមបញ្ចូលមាននាវាចំនួនបី គ្រឿង
ដែលនាវាមួយគ្រឿងត្រូវបានបំពាក់សម្ភារៈដើម្បីគ្រប់គ្រងវិទ្យុសកម្មពីស្នូលរបស់អាវុធនុយក្លេអ៊ែរ