ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សមាជិកសភាអាមេរិកស្វែងរកការដាក់ទណ្ឌកម្មបន្ថែមលើប្រទេសរុស្ស៊ី

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (២២.០៨.១៨)

អាមេរិក៖ កាលពីថ្ងៃអង្គារសមាជិកសភាអាមេរិកបានជំរុញឱ្យមានវិធានការបន្ថែមកាន់តែច្រើនដើម្បីប្រឆាំងនឹង ការគំរាមកំហែង​ របស់រុស្ស៊ីបើទោះបីជាមន្រ្តីរដ្ឋការរបស់លោកត្រំា​ បានទទូចថាទណ្ឌកម្មនាពេលបច្ចុប្បន្នកំពុងមានប្រសិទ្ធិភាពនិងសន្យាថានឹងដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចបន្ថែមទៀតក្នុងពេលរង់ចំាមើលថាទីក្រុងម៉ូស្គូនឹងផ្លាស់ប្តូរឥរិយាបទរបស់ខ្លួន​។

លោកប្រធានាធិបតី ដូណាល់ត្រាំបាននិយាយម្តងហើយម្តងទៀតថាគាត់ចង់បង្កើតទំនាក់ទំនងល្អជាមួយក្រុងម៉ូស្គូ
ប៉ុន្តែទោះបីជាគាត់បានជួបប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរពូទីនកាលពីខែមុនក៏ដោយក៏ទំនាក់ទំនងរវាងប្រទេសទាំងពីរនៅតែតឹងតែងជាខ្លាំង។

សមាជិកសភាដែលសម័យប្រជុំ​ត្រូវបានគ្រប់គ្រងដោយសមាជិកគណបក្សសាធារណរដ្ឋរបស់លោកត្រាំ
បានអំពាវនាវឱ្យមានវិធានការបន្ថែមទៀត រួមទាំងការដាក់ចេញនូវទណ្ឌកម្មថ្មីបន្ថែមទៀតលើប្រទេសរុស្ស៊ី​
ដោយសារតែរុស្សីបាន​បញ្ចូលតំបន់គ្រីមៀ ជាដែនដីរបស់ខ្លួន​ និង​ការចូលរួមរបស់រុស្សីនៅក្នុងសង្គ្រាមស៊ីវិលនៅស៊ីរីនិងការវាយប្រហារតាមអ៊ីនធើណែតចំពោះការបោះឆ្នោតរបស់អាមេរិក