ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

មនុស្ស ៦ នាក់ស្លាប់ក្នុងការវាយប្រហារអត្តឃាតនៅអ៊ីរ៉ាក់

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព​ ស៊ិនហួរ (២២.០៨.១៨)

អ៊ីរ៉ាក់៖ កាលពីថ្ងៃអង្គារតាមប្រភពពីប៉ូលិសអ៊ីរ៉ាក់បានរាយការណ៍ថាយុទ្ធជនកុលសម្ព័ន្ធស៊ុននី ៥
នាក់ដែលបានប្រយុទ្ធជាមួយក្រុមអាយស៊ីសនិងអ្នកកាសែតមួយរូប
បានស្លាប់នៅក្នុងការវាយប្រហារអត្តឃាតដែលផ្ដោតលើមូលដ្ឋានរបស់ពួកគេក្នុងខេត្តសាលាហ៊ូឌីន (Salahudin)
ភាគកណ្តាលប្រទេសអ៊ីរ៉ាក់។

អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បានធ្វើការវាយប្រហារនៅទីតំាងរបស់ ក្រុមអ្នកប្រយុទ្ធប្រឆាំងក្រុមអាយស៊ីសនៅ
ចម្ងាយប្រមាណ ២៨០ គីឡូម៉ែត្រភាគខាងជើងរដ្ឋធានីក្រុងបាកដាដប្រទេសអ៊ីរ៉ាក់ ដោយបានសម្លាប់មនុស្ស៦នាក់

ក្រុមយុទ្ធជនចំនួន ៣០ នាក់បានរងរបួសដោយសារការផ្ទុះនេះរួមទាំង អតីតសមាជិកសភាផងដែរ
ហើយអ្នករងរបួសខ្លះកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់នៅឡើយ។