ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បន្តបេសកកម្មលើកទី៥៤ក្នុងការចុះជួបសំណេះ​សំណាល​ជាមួយបងប្អូនកម្មករនិយោជិត នៅខេត្តកណ្ដាល

AKP ភ្នំពេញ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ –សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តនូវបន្តបេសកម្មលើកទី ៥៤ ក្នុងការចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ  និយោជិតចំនួនជាង ១៧.០០០នាក់ នៅខេត្តកណ្ដាល ដែលពិធីនេះត្រូវបានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែសី​​ហា ឆ្នាំ២០១៨នេះ នៅភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកគៀនស្វាយ ខេត្តកណ្តាល។

ឯកឧត្ដម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា​ កម្មករនិយោជិតដែលចូលរួមក្នុងពិធីសំណេះសំណាលនេះមានចំនួន ១៧.៥០៣នាក់ មក ពីរោងចក្រ សហគ្រាសចំនួន ១២ ដែលបណ្ដារោងចក្រ សហគ្រាសទាំនេះ មានទីតំាងស្ថិត នៅស្រុ​​​​គៀនស្វាយចំនួន ១០ ស្រុកលើកដែកចំនួន ១ និងស្រុកស្អាងចំនួន ១។ រោងចក្រ    ​​គ្រាសទាំងនេះ វិនិយោគដោយជនជាតិចិនចំនួន១០, វិនិយោគដោយកូរ៉េចំនួន និងវិនិ​យោ​គ​ដោយជនជាតិវៀតណាមចំនួន១ ដែលក្នុងនោះមាន រោងចក្រកាត់ដេរសម្លៀកបំពាក់  ចំនួ , ផលិតស្រោមដៃស្គីទឹកកកចំនួន , តម្បាញ , ផុងសម្លៀកបំពាក់ចំនួន , ផលិត បរិក្ខាពេទ្យធ្មេញចំនួន , ផលិតជីកសិកម្មចំនួន ១ និងបោកគក់ចំនួន ១។

ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានគូសបញ្ជាក់ដែរថា តាមរយៈរោងចក្រ សហគ្រាស​ទាំងនេះ បានបង្កើតនូវមុខរបរ និងការងារបន្ថែមជាច្រើន ងាយ ស្រួលដល់យុវជនក្នុងការរកការងារធ្វើ​​ក្នុងមូលដ្ឋានរបស់ខ្លួន របរជួលផ្ទះ លក់ម្ហូបអាហារ ការ ដឹកជញ្ជូន និងសេវាកម្មផ្សេងៗទៀត រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងជីវភាពរបស់ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ឯកឧត្ដមរដ្ឋមន្ត្រី បាន​ឱ្យដឹងទៀតថាបច្ចុប្បន្នខេត្តកណ្តាលមាន រោងចក្រ សហគ្រាស គ្រឹះស្ថានចំនួន ៤៦៤ មា​​កម្មករ និយោជិតចំនួន ១៥៥.១៣៨នាក់ ដែលមានប្រាក់ឈ្នួលសរុប ៣៧២លានដុល្លារអាម៉េរិក។ ក្នុងនោះ រោងចក្រកាត់ដេរសម្លៀក បំពាក់ និងផលិតស្បែកជើងមានចំនួន ១៧០ មានកម្មករនិយោជិតចំនួន ១៣៧.៦៦៤នាក់ ដែលមានប្រាក់ឈ្នួលសរុបជាង ៣៣០លានដុល្លារអាម៉េរិក ក្នុង​មួយឆ្នាំ។ ឯកឧត្ដមក៏បាន ឱ្យដឹងដែរថា នៅក្នុងខែមិថុនា កន្លងទៅនេះ មានរោងចក្របើកថ្មីចំនួន ២ ដែលផ្តល់ការងារ ចំនួន ៣.៣៤១នាក់។

គួរបញ្ជាក់ដែរថា ចាប់តាំងពីថ្ងៃអាទិត្យ ទី២០ ខែសីហា ឆ្នាំ២០១៧ រហូតមកដល់ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨នេះ សម្ដេចតេជោ បានជួបជាមួយបងប្អូនប្រធានរដ្ឋបាល ប្រធានក្រុម ប្រធានផ្នែក និងបងប្អូនកម្មករនិយោជិតទាំងក្នុង និងក្រៅប្រព័ន្ធ បានចំនួន ៥៤លើក  ដែមានកម្មករនិយោជិតសរុបចំនួន ៧៥១.៥៤០នាក់ហើយ ការអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីនេះ គឺដើម្បីឈ្វេងយល់ពីទុក្ខលំបាករបស់កម្មករ កម្មការិនី និងដោះ​ស្រាយបញ្ហាប្រឈមរបស់ពួកគេ ពិសេសដើម្បីជំរុញគោលនយោបាយឧស្សាហកម្ម៥-២០២៥ ឱ្យបានកាន់តែប្រសើរថែមទៀត៕

ដោយ ជឹម ណារី​​