ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

កម្ពុជា-ថៃគាំទ្រគ្នាទៅវិញទៅមកលើការងារទប់ស្កាត់ បទល្មើសព្រៃឈើឆ្លងដែន

វិទ្យុជាតិកម្ពុជា៖អត្ថបទលោកជួន បូណា

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងថៃបានប្ដេជ្ញារួមគ្នាបន្តកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាលើការទប់ស្កាត់បទល្មើសព្រៃឈើ ដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។

ក្នុងឱកាសអនុញ្ញាតអោយឯកឧត្តម Panyarak poolthup ឯកអគ្គរាជទូតថៃប្រចាំកម្ពុជាដែលទើបតែងតាំងថ្មីចូលជួបសម្តែងការគួសម និងពិភាក្សាការងារនារសៀលថ្ងៃទី២២ ខែសីហានេះនៅទីស្តីការក្រសួង សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាបានស្វាគមន៍ចំពោះរាជរដ្ឋាភិបាលថៃ ក្នុងការធ្វើកិច្ចសហការ មួយកម្ពុជាលើការងារទប់ស្កាត់ ការចូលកាប់ឈើខុសច្បាប់ របស់ពលរដ្ឋខ្មែរ នៅលើទឹកដីថៃកន្លងមក។

សម្ដេចក្រឡាហោមបានបញ្ជាក់ថា ការរួមគ្នាទប់ស្កាត់ការចូលកាប់ឈើខុសច្បាប់ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីការពារព្រៃឈឺ ប្រព័ន្ធការពារជីវៈចម្រុះ និងផ្កល់ជម្រកសម្រាប់ស្ថិរភាពនៃជីវិតរស់នៅរបស់មនុស្ស និងសត្វគ្រប់ប្រភេទ។

ឯកឧត្តម Panyarak poolthup ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃប្រចាំកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលថៃសូមអរគុណដល់ភាគីកម្ពុជា ជាពិសេសក្រសួងមហាផ្ទៃដែលបានសហការជាមួយស្ថានទូតថៃប្រចាំកម្ពុជា ក្នុងការបង្ករលទ្ធភាព គ្រប់បែបយ៉ាង ជួយដល់ប្រជាពលរដ្ឋថៃរស់នៅលើទឹកដីកម្ពុជាប្រកបដោយភាពសុខសាន្តដូចប្រពលរដ្ឋកម្ពុជាផងដែរ ៕