ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

យោធាចិននិងចូលរួមក្នុងសមយុទ្ធជាយុទ្ធសាស្ត្រក្នុងប្រទេសរុស្ស៊ី

AKP ភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ — ក្រសួងការពារជាតិចិនបានប្រកាសកាលពីថ្ងៃចន្ទថា យោធាចិននឹងចូលរួមក្នុងសមយុទ្ធជាយុទ្ធ សាស្ត្រ Vostok-2018 (ឬ East-2018 ) ក្នុងប្រទេសរុស្ស៊ីចាប់ពីចុងខែសីហា ទៅដល់ពាក់កណ្តាលខែកញ្ញា ។
ក្រសួងនេះបាននិយាយថា កងកម្លាំងយោធាមកពីប្រទេសទាំងពីរ នឹងធ្វើសមយុទ្ធប្រតិបត្តិការរួម គ្នានៅឯកន្លែងហ្វឹកហាត់ Tsugol នៅក្នុងតំបន់ Trans-Baikal ក្នុងប្រទេសរុស្ស៊ីពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែកញ្ញា ។

ក្រសួងនេះបាននិយាយថា សមមយុទ្ធនេះមានបំណងធ្វើការបង្រួបបង្រួម​នឹងធ្វើការអភិវឌ្ឍភាព ជាដៃគូសម្របសម្រួលជាយុទ្ធសាស្ត្រដ៏ទូលំទូលាយចិន-រុស្ស៊ី ,ធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការសំអាង លើហេតុការណ៍និងជាមិត្តរវាងយោធាទាំងពីរ ព្រមទាំងធ្វើការពង្រឹងថែមទៀតនូវសមត្ថភាពរបស់ពួកគេ ក្នុងការដោះស្រាយរួមគ្នាការគំរាមកំហែងដល់សន្តិសុខផ្សេងៗ ដែលនាំទៅរកកិច្ចការពារសន្តិភាពនិងសន្តិ សុខថ្នាក់តំបន់ ។

ក្រសួងនេះបាននិយាយថា សមយុទ្ធយោធានេះមិនបានផ្តោតទៅលើភាគីទីបីមួយនោះទេ ។ ក្រសួងបាននិយាយថា ប្រទេសចិននឹងបញ្ជូនកងទ័ពប្រហែល ៣.២០០នាក់ ព្រមជាមួយគ្រឿង សព្វាវុធជាង ៩០០ផ្នែក ហើយនិងយន្តហោះមានកង្ហាល់និងឧទ្ធម្ភាគចក្រ៣០គ្រឿង ដើម្បីធ្វើការហ្វឹកហាត់ការបាញ់ប្រហារ និងការវាយបកក្នុងចំណោមការហ្វឹកហាត់ដទៃទៀត៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)