ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ចិននិងឥណ្ឌាប្តេជ្ញាពង្រឹងការផ្លាស់ប្តូរយោធា

AKP ភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ — ប្រទេសចិននិងឥណ្ឌាបានសន្យាកាលពីថ្ងៃអង្គារ ដើម្បីពង្រឹងចំណងទាក់ទងគ្នាថែមទៀតរវាងប្រទេសទាំងពីរ ព្រមទាំងយោធារបស់ពួកគេ ។
នៅពេលជួបជាមួយសមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការពារប្រទេសចិនលោក វ៉េ ហ្វេងហេ ( Wei Fenghe ) នោះ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី ( Narendra Modi ) បាននិយាយថា ប្រទេសទាំងពីរ ដែលមានមិត្តភាពតាំងពីបុរាណកាលជាមួយនឹងផលប្រយោជន៍រួមដ៏ធំទូលាយនោះ គួរតែ រួមដៃគ្នា និងគាំទ្រគ្នាទៅវិញទៅមក ក្នុងការខិតខំសម្រាប់កិច្ចសហប្រតិបត្តិការ​ឈ្នះឈ្នះ ដែលមានផលប្រយោជន៍ទៅវិញទៅមក ។

លោកក៏បានអំពាវនាវផងដែរ ដល់ប្រទេសទាំងពីរ ឱ្យពង្រឹងការផ្លាស់ប្តូរគ្នា នឹងធ្វើកិច្ចសហប្រតិបត្តិការរវាងយោធារបស់ខ្លួន ដើម្បីការពាររួមគ្នាស្ថិរភាពព្រំដែន ។

សម្រាប់លោកវិញ លោក វ៉េ បាននិយាយថា នៅក្រោមគោលការណ៍ណែនាំរបស់មេដឹកនាំ ប្រទេសទាំងពីរចំណងទាក់ទង ព្រមទាំងទំនាក់ទំនងទ្វេភាគីរវាងយោធាទាំងពីរ បានបង្ហាញឱ្យឃើញតាម រយៈការរួមរស់នៅជាមួយគ្នាជាមិត្ត ហើយនឹងកិច្ចសហប្រតិបត្តិការ​ឈ្នះឈ្នះ ។

លោកមានជំនឿថា ទស្សនកិច្ចរបស់លោក នឹងជួយដល់ការអនុវត្តនូវការមូលមតិគ្នា ដែលបានសម្រេចឡើងរវាងមេដឹកនាំប្រទេសទាំងពីរ , ធ្វើឱ្យស៊ីជម្រៅការផ្លាស់ប្តូរយោធា និង សន្តិសុខ ព្រមទាំង កិច្ចសហប្រតិបត្តិការ នឹងការកសាងនូវជំនឿទុកចិត្តគ្នាទៅវិញទៅមក ។

លោក វ៉េ បាននិយាយបន្ថែមថា ប្រទេសទាំងពីរ គួរតែថែរក្សារួមគ្នានូវសន្តិភាព និងភាពស្ងប់ស្តាត់ ក្នុងតំបន់ព្រំដែន ដើម្បីរួមចំណែកដល់ភាពជាដៃគូអភិវឌ្ឍន៍មួយ ដែលកាន់តែជិតស្និទ្ធឡើង ។

ក្នុងអំឡុងទស្សនកិច្ចរបស់លោក សមាជិកក្រុមប្រឹក្សារដ្ឋចិន នឹងធ្វើកិច្ចចរចាជាមួយ រដ្ឋមន្ត្រីការពារប្រទេសឥណ្ឌា លោក នឿម៉ាឡាស៊ីថា រ៉ាម៉ាន ( Nirmala Sitharaman )ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការ យោធា នឹងការការពារស្ថិរភាពព្រំដែន ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )