ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រស្ស៊ី និងអារ៉ាប៊ីសាអូឌីតពិភាក្សាគ្នាពីស្ថានការណ៍ នៅក្នុងប្រទេសស៊ីរី និងយេម៉ែន

AKP ភ្នំពេញ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ — តាមសារជូនដំណឹងមួយរបស់ក្រសួងការបរទេសរុស្ស៊ីបានឱ្យដឹងថា កាលពីថ្ងៃចន្ទ បេសកជនប្រធានាធិបតីរុស្ស៊ី​ប្រចាំនៅមជ្ឈិមបូព៌ា និងអាហ្រ្វិក​ និងជាអនុរដ្ឋមន្ត្រីការបរទេស​លោក Mikhail Bongdanov បានពិភាក្សាគ្នាពីស្ថានការណ៍នៅមជ្ឈិមបូព៌ា ជាមួយឯកអគ្គរដ្ឋ​ទូត​អារ៉ាប៊ីសាអូឌីត ប្រចាំនៅទីក្រុងមូស្គូ ដោយផ្តោតចិត្តទុកដាក់យ៉ាងខ្លាំងបំផុត ទៅនឹងស្ថាន​ការណ៍នៅក្នុងប្រទេសស៊ីរី និងយេម៉ែន។
តាមសេចក្តីជូនដំណឹងរបស់ក្រសួងបានឱ្យដឹងទៀតថា ក្នុងអំឡុងពេលកិច្ចចរចានោះ ពួកគេបានផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក ស្តីអំពីបញ្ហានានានៅមជ្ឈិមបូព៌ានាពេលថ្មីៗនេះ ដោយសង្កត់ធ្ងន់ទៅលើស្ថានការណ៍ដែលជាបើពាក់ព័ន្ធនៅក្នុងប្រទេសស៊ីរី យេម៉ែន និងតំបន់​ឈូងសមុទ្រពែរ្ស។

ភាគីទាំងពីរបានអះអាងផងដែរថា ការអនុវត្តរួមគ្នាមួយរបស់ទីក្រុងមូស្គូ និង​រីយ៉ាត ​ដើម្បី​អភិវឌ្ឍន៍កិច្ចទំនាក់ទំនងរុស្ស៊ី-សាអូឌីតបន្ថែមទៀត ដោយរួមបញ្ចូលទាំងការថែរក្សា​នូវ​កិច្ចពិគ្រោះយោបល់ខាងនយោបាយយ៉ាងសកម្មមួយផងដែរ៕

( ប្រភព TASS បកប្រែដោយលោក មាស សំអុល )