ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

លោកត្រាំនិយាយថាចង់ជួបពិភាក្សាជាមួយលោកគីមម្តងទៀត

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព​ រ៉យតឺរ (២១.០៨.១៨)

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំបាននិយាយកាលពីថ្ងៃចន្ទថាលោកទំនងជានឹងជួបជាមួយមេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុនម្តងទៀតខណៈដែលកំពុងប្រឹងប្រែងព្យាយាមបញ្ចុះបញ្ចូលក្រុងព្យុងយ៉ាងឱ្យបោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន។

នៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌រ៉យតឺរលោកត្រាំដែលបានចូលរួមកិច្ចប្រជុំកំពូល ជាមួយលោកគីមកាលពីថ្ងៃទី១២ខែមិថុនាកន្លងមកបាននិយាយថាលោកជឿជាក់ថាកូរ៉េខាងជើងបានចាត់វិធានការជាក់លាក់ចំពោះការលុបបំបាត់អាវុធនុយក្លេអ៊ែរបើទោះបីជាមានការសង្ស័យជាសាធារណៈអំពីឆន្ទៈរបស់លោកគីមក្នុងការបោះបង់ចោលកម្មវិធីអាវុធរបស់លោកក៏ដោយ។

លោកត្រំា បានលើកឡើងនូវ រឿងល្អ ៗ ជាច្រើនដែលកំពុងធ្វើ ជាមួយកូរ៉េខាងជើងលោក ព្រមទាំងបានត្អូញត្អែរថា
ប្រទេសចិនមិនបានជួយអ្វីដែលខ្លួនធ្លាប់បានធ្វើកាលពីមុនមក
ទេដោយសារតែជម្លោះពាណិជ្ជកម្ម​ជាមួយសហរដ្ឋអាមេរិក។