ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

មនុស្សបីនាក់រងរបួសនៅស្ថានីយ៍រថភ្លើងក្នុងទីក្រុងឡុងដ៍

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (២១.០៨.១៨)

អង់គ្លេស៖ ប៉ូលិសក្នុងទីក្រុងឡុងដ៍បានរាយការណ៍ថាមានមនុស្ស ៣នាក់ត្រូវគេលួចបាញ់ប្រហារហើយបានរងរបួសកាលពីយប់ថ្ងៃចន្ទនៅខាងក្រៅស្ថានីយ៍រថភ្លើងក្រោមដីមួយកន្លែងនៅភាគខាងជើងទីក្រុងឡុងដ៍ ក្នុងប្រទេសអង់គ្លេស ។

មេបញ្ជាការប៉ូលីសក្រុងបាននិយាយនៅលើបណ្តាញសង្គមធ្វីតតឺររបស់ខ្លួនថាជនរងគ្រោះទាំង៣
នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដែលគេជឿជាក់ថាគ្មានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។
ការបាញ់ប្រហារនេះបានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីការបាញ់ប្រហារមួយដែរនៅខាងក្រៅសាលារៀនឯភាគខាងលិចទីក្រុងឡុងដ៍។

ក្នុងការបាញ់នៅក្រៅសាលានោះ គ្មាននរណាម្នាក់រងរបួសទេហើយក៏គ្មានការចាប់ខ្លួនណាមួយដែរ។​​
ប៉ូលីសទីក្រុងឡុងដ៍មិនទាន់អាចបញ្ជាក់បាន ថា​ឧបទ្ទវហេតុទាំងពីរនេះ ទាក់ទងគ្នា ឬយ៉ាងណានោះទេ ។