ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សន្តិសុខកាន់តែធ្លាក់ចុះនៅទីក្រុងឡុងដ៍​

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (២១.០៨.១៨)

អង់គ្លេស៖ ការធ្លាក់ចុះនូវ​សុវត្ថិភាពនិងសន្តិសុខនៅទីក្រុងឡុងដ៍បានជំរុញឱ្យសមាជិក​នៃគណបក្សសំខាន់ពីររបស់អង់គ្លេសគឺគណបក្សដែលកំពុងកាន់អំណាចនិងគណបក្សប្រឆាំងធ្វើការវាយប្រហារគ្នាទៅវិញទៅមកលើគោលនយោបាយរបស់ភាគីម្ខាងៗ ពាក់ព័ន្ធនឹងអំពើហឹង្សាដែលកំពុងកើនឡើងក្នុងរាជធានីរបស់អង់គ្លេស។

ទីប្រឹក្សាពិសេសរបស់នាយករដ្ឋមន្ត្រីអង់គ្លេសដែលទទួលបន្ទុកកិច្ចការយុវជននិងបទឧក្រិដ្ឋ​ពីឆ្នាំ ២០១០​​​ ដល់
២០១៣បាននិយាយថាអភិបាលទីក្រុងឡុងដ៍ដែលជាសមាជិកសភាមកពីគណបក្សប្រឆាំងស្ទើរតែគ្មានលទ្ធភាពគ្រប់គ្រង​សុវត្ថិភាពនៅតាមដងផ្លូវហើយបានខ្ជះខ្ជាយលុយជាច្រើនពាក់ព័ន្ធនឹងការិយាល័យធិបតេយ្យ។

កាសែត​នៅទីក្រុងឡុងដ៍បានចេញផ្សាយកាលពីថ្ងៃចន្ទថាប្រជាជនទីក្រុងឡុងជាច្រើនមានអារម្មណ៍ថាសុវត្ថិភាពមានសភាពអន់ថយច្រើនជាងពីមុន។

ឧក្រិដ្ឋកម្មដោយប្រើកាំបិតបានកើនឡើង ៥០% តាំងពីឆ្នាំ ២០១៦ហើយអត្រាឃាតកម្មថ្មីៗនេះគឺអាក្រក់ជាងនៅទីក្រុងញូវយ៉កទៅទៀត។