ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

មានការលួចបាញ់ទៅលើស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសទួរគី

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (២១.០៨.១៨)

ទួរគី៖ តាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ទួរគីបានរាយការណ៍ឲ្យដឹងថាពួកក្រុមភេវរករដែលមិនស្គាល់អត្តសញ្ញាណបានបាញ់កាំភ្លើងចូលស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងអង់ការ៉ាកាលពីព្រឹកថ្ងៃចន្ទដោយបានធ្វើឲ្យខូចខាតបង្អួចរបស់បន្ទប់សន្តិសុខប៉ុន្តែមិនបានបង្កឱ្យមានគ្រោះថ្នាក់អ្វីឡើយ។

ប៉ូលីសកំពុងតែស្វែងរកជនសង្ស័យដែលត្រូវបានរាយការណ៍ថារត់ភៀសខ្លួនតាមរថយន្តពណ៌ស
ដែលមិនអាចកំនត់ផ្លាកលេខរថយន្តបាន ។

ការវាយប្រហារនេះបានកើតឡើងចំពេលមានភាពតានតឹងខ្លាំងរវាងក្រុងអង់ការ៉ានិងវ៉ាស៊ីនតោនស្តីពីការឃុំឃាំងគ្រូ​គ្រឹស្តសាសនាជនជាតិអាមេរិកម្នាក់នៅប្រទេសទួរគី។
បេសកកម្មការទូតរបស់សហរដ្ឋអាមេរិកនៅប្រទេសទួរគីត្រូវបានក្រុមភេវរករលួចកំណត់គោលដៅវាយប្រហារជាច្រើនលើកច្រើនសារមកហើយ។