ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្តេចតេជោហ៊ុនសែនអញ្ជើញចូលរួមវេទិកាពិគ្រោះយោបល់ជាមួយគណបក្សនយោបាយចំនួន១៦ នៅវិមានសន្តិភាព

វិទ្យុជាតិកម្ពុជា៖ អត្ថបទ លោក ជៀង យ៉ារ៉េត រូបថត លោក អ៊ូ កាណែល៖

នៅព្រឹកថ្ងៃទី២១ខែសីហាឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ខង់ខ្ពស់ក្នុងវេទិកាពិគ្រោះយោបល់ជាមួយគណបក្សនយោបាយចំនួន១៦ ក្នុងចំណោម២០គណបក្ស ដែលបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតកន្លងមក  នៅវិមានសន្តិភាព ។

គណបក្សនយោបាយដែលចូលរួមកិច្ចពិគ្រោះយោបល់ខាងលើនេះរួមមានដូចជា៖

១៖ គណបក្សខ្មែររួបរួមជាតិ

២៖ គណបក្សពន្លឺថ្មី

៣៖ គណបក្សសញ្ជាតិកម្ពុជា

៤៖ គណបក្សខ្មែរក្រោក

៥៖ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ

៦៖ គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ

៧៖ គណបក្សសាធារណរដ្ឋខ្មែរ

៨៖ គណបក្សរស្មីខេមរា

៩៖ គណបក្សហ៊្វុនស៊ិនប៉ិច

១០៖ គណបក្សខ្មែរអភិវឌ្ឍសេដ្ឋកិច្ច

១១៖ គណបក្សយុវជនកម្ពុជា

១២៖ គណបក្សធម្មាធិបតេយ្យ

១៣៖ គណបក្សឆន្ទៈខ្មែរ

១៤៖ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា

១៥៖ គណបក្សខ្មែរតែមួយ

១៦៖ គណបក្សប្រជាជនកម្ពុជា

ចំពោះគណបក្សដែលមិនចូលរួមមាន៖ ១៖ គណបក្សមាតុភូមិយើង, ២៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន, ៣៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និង ទី៤៖ គណបក្សខ្មែរឈប់ក្រ។

ជំនួបរវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាមួយថ្នាក់ដឹកនាំនៃគណ បក្ស ដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ នីតិកាលទី៦កន្លងមកនេះជាជំនួបប្រ វត្តិសាស្ត្រលើកទី១ ដែលមានគោលបំណងពង្រឹងទំនាក់ ទំនងសាមគ្គីជាតិខ្មែរក្នុងចំណោមគណបក្សនយោបាយ ដើម្បីបម្រើជាតិ និងប្រជាជន។ នេះគឺជាវប្បធម៌សន្ទនារវាងគណបក្សនយោបាយ និងរដ្ឋាភិបាលដែលជាឱកា សផ្លាស់ប្តូរបទពិសោធន៍ ក៏ដូចជាការលើកសំណូមពរផ្សេងៗពីសំណាក់គណបក្សនយោបាយ ដែលមានចូល រួមប្រកួតក្នុងការបោះឆ្នោត ដើម្បីភាពរីកចម្រើនរបស់ជាតិ។ ពួកគាត់មិនទទួលបានអាសនៈនៅរដ្ឋសភាមែន ប៉ុន្តែគណបក្សនយោបាយទាំងនេះទទួលបានសំឡេងគាំទ្រ ពីអ្នកគាំទ្ររបស់ខ្លួនរាប់សិបម៉ឺននាក់នៅក្នុងប្រទេសកម្ពុជា។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសរ សេរលើ Facebook ផ្លូវការរបស់សម្តេចថា ការជួបជុំគ្នានេះ គឺជាការបង្ហាញឲ្យឃើញពីការឯកភាពជាតិ យ៉ាងពិតប្រាកដ តាមគន្លងលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេ សកម្ពុជា និងឈានដល់ការបង្កើត ឧត្តមក្រុមប្រឹក្សាពិ គ្រោះយោបល់រវាងរាជរដ្ឋាភិបាល និងគណបក្សនយោ បាយ។

សម្តេចតេជោ ហ៊ុន សែន បានសរសេរទៀតថា ការជួបជុំបងប្អូននេះ គឺពិភាក្សាគ្នាក្នុងការបង្កើតឧត្តមក្រុម ប្រឹក្សាពិគ្រោះយោបល់ រវាងរាជរដ្ឋាភិបាល និងគណ បក្សនយោបាយទាំង២០ ដែលបានចូលរួមប្រកួតប្រជែង នៅក្នុងការបោះឆ្នោតកន្លងមកនេះ។

បើតាមសម្តេចតេជោហ៊ុន សែន, ការបង្កើតកិច្ចពិភា ក្សានេះធ្វើឡើង ដើម្បីផ្តល់ឱកាសឱ្យគណបក្សនយោ បាយ ដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោតហើ យមិនទទួលបានអាសនៈនោះ បានចូលរួមកែលំអគោល នយោបាយ និងផ្តល់ជាគំនិតយោបល់ល្អៗ សម្រាប់ចង្អុលបង្ហាញដល់រាជរដ្ឋាភិបាលក្នុងការដឹកនាំ និងអភិវឌ្ឍន៍ជាតិ។

សូមបញ្ជាក់ថា កាលពីថ្មីៗនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសបង្កើតកិច្ចពិគ្រោះយោបល់មួយ រវាងរាជរដ្ឋា ភិបាល និងគណបក្សនយោបាយទាំង២០ ដែលបានចូលរួមបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដើម្បីបានទទួលស្តាប់នូវគំនិតយោបល់នានា ពីមេដឹកនាំគណបក្សនយោបាយទាំងអស់នោះ យកធ្វើជាធាតុចូល ក្នុងដឹកនាំ និងអភិវឌ្ឍជាតិកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត៕