ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រមណីយដ្ឋានទេសចរណ៍នៅភាគខាងលិចប្រទេសថៃត្រូវបិទដោយសារភ្លៀងធ្លាក់ខ្លាំង

វិទ្យុជាតិកម្ពុជា/ អត្ថបទ​ ឆាយ វីកាល
ប្រភព ស៊ិនហួរ (២០.០៨.១៨)

ថៃ៖ កាលពីថ្ងៃអាទិត្យរមណីយដ្ឋានទេសចរណ៍រាប់សិបកន្លែងជិតតំបន់ទំនប់ដ៏សំខាន់មួយនៅភាគខាងលិច​ប្រទេសថៃត្រូវបានបង្ខំឱ្យបិទជាបណ្តោះអាសន្នដោយសារភ្លៀងធ្លាក់យ៉ាងខ្លាំង។

មន្រ្តីម្នាក់ដែលធ្វើការនៅទំនប់វារីអគ្គិសនីមួយចម្ងាយប្រហែល ១៨០
គីឡូម៉ែត្រភាគនិរតីទីក្រុងបាងកកបាននិយាយថាភ្លៀងធ្លាក់ខ្លាំងចាប់តាំងពីរាត្រីថ្ងៃសៅរ៍រហូតដល់ព្រឹកថ្ងៃអាទិត្យបានបណ្តាលឱ្យកំពស់ទឹកកើនឡើងយ៉ាងលឿនក្នុងទំនប់ទឹកកាអេង ក្រចាន់ ​ក្នុងខេត្ត ផេតចាប៊ូរី(Phetchaburi)
ហើយបានបង្ខំឱ្យកន្លែងទេសចរណ៍រាប់សិបកន្លែងនៅក្បែរនោះបិទទ្វារ។

មិនត្រឹមតែរមណីយដ្ឋានទាំងនោះទេប៉ុន្តែផ្លូវដែលតភ្ជាប់ជាមួយទីប្រជុំជនខេត្តក៏ត្រូវបានជន់លិចយ៉ាងខ្លាំងខណៈពេលដែលភូមិជាច្រើននៅជុំវិញទំនប់ត្រូវបានរងផលប៉ះពាល់ដោយសារការកើនឡើងនៃកំពស់ទឹកពីទំនប់ផងដែរ។