ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រធានាធិបតីចិននិយាយថាយោធាត្រូវតែតស៊ូទប់ទល់នឹងអំពើពុករលួយ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រយតឺរ (២០.០៨.១៨)

ចិន៖ កាលពីថ្ងៃអាទិត្យលោកស៊ីជីនពីង (Xi Jinping)
ប្រធានាធិបតីចិនបានប្រាប់មន្ត្រីជាន់ខ្ពស់ថាកងទ័ពរបស់ប្រទេសចិនត្រូវតែទប់ទល់នឹង ការស៊ីសំណូក
ដែលជាអំពើពុករលួយនិងការធានាថាការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយត្រូវធ្វើឱ្យបានស៊ីជម្រៅដោយលោកស៊ីបានធ្វើការព្រមានជាថ្មីប្រឆាំងនឹងបញ្ហាដែលកំពុងតែមាននេះ។

យោធាចិនដែលមានចំនួនច្រើនជាងគេបំផុតក្នុងពិភពលោកនិងបច្ចុប្បន្នកំពុងរៀបចំទៅតាមកម្មវិធីទំនើប​ដ៏មានឥទ្ធិពលបានផ្តោតការយកចិត្តទុកដាក់យ៉ាងសំខាន់ចំពោះយុទ្ធនាការប្រឆាំងនឹងអំពើពុករលួយរបស់លោកស៊ីចាប់តាំងពីលោកបានកាន់អំណាចកាលពី ៦ ឆ្នាំមុន។

លោកស៊ីបានព្រមានម្តងហើយម្តងទៀតអំពីអំពើពុករលួយនៅក្នុងប្រទេសនិងគណបក្សហើយបានប្ដេជ្ញាថានឹងមិនរាថយក្នុងការប្រយុទ្ធប្រឆាំងនោះទេ។