ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាងនឹងពិភាក្សាគ្នាពីការរកពេលវេលាល្អណាមួយ សម្រាប់ដំណើរទស្សនកិច្ចរបស់លោក គីម ទៅកាន់ប្រទេសរុស្ស៊ី

AKP ភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ — រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក សែហ្គេ ឡាវរ៉ូវ បានប្រគល់លិខិតអញ្ជើញកាលពីពេល​មុន​នេះ​មួយជូនដល់​លោក គីម ដើម្បីធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ី ដែលអាចធ្វើទៅបាននៅ​ឯវេទិកាសេដ្ឋកិច្ចភាគខាងកើត(EEF)។ កាលពីចុងខែមិថុនាកន្លងទៅ ប្រធានាធិបតីរុស្ស៊ី​លោក វ្ល៉ាឌីមៀរ ពូទីន បានអះអាងពីការអញ្ជើញនេះ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ បានគូសបញ្ជាក់ថា កូរ៉េខាងជើងនៅមិនទាន់បានអះអាងពីដំណើរទស្សនកិច្ច​នេះ​នៅ​ឡើយទេ។ ជំនួយការប្រធានាធិបតីរុស្ស៊ីលោក យួរី អូរហ្សាកូវ បានប្រាប់សារព័ត៌មាន Izesstiya ថា ទីក្រុង ព្យុងយ៉ាង និងទីក្រុងមូស្គូនឹងពិចារណាគ្នាពីជម្រើសនានា​នៃដំណើរទស្សនកិច្ចរបស់​មេដឹកនាំកូរ៉េខាងជើងលោក គីម ជុង-អ៊ុន ​ទៅកាន់ប្រទេសរុស្ស៊ីនេះ។

លោក អូហ្សាកូវ បានសង្កត់ធ្ងន់ថា ទីក្រុងមូស្គូ មិនបានសង្ឃឹមថា មេដឹកនាំទាំងពីរ ទាំងកូរ៉េខាង-ជើង និងកូរ៉េខាងត្បូង​នឹងចូលរួមវេទិកា EEF​នេះទេ ដោយយោងតាម​របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយនានា​អំពីកិច្ចប្រជុំរបស់ពួកគេ ដែលបានគ្រោងសម្រាប់រយៈពេលដូចគ្នានេះ។

លោក អូហ្សាកូវ បាននិយាយថា ការអញ្ជើញសម្រាប់លោក គីម នេះ គឺបើកចំហ។ វាត្រូវបានគេអះអាងបែបនេះជាច្រើនលើកច្រើនសារមកហើយ​។ យើងនឹងពិចារណាពីអ្វីដែល​អាចក្លាយជារឿងផ្សេងៗទៀតនៃដំណើរទស្សនកិច្ច នៅក្នុងលំដាប់ការងារមួយ។

សម្រាប់វេទិកា EEFលើកទីបួននេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកញ្ញា​នៅក្នុង​ទីក្រុង​ វ្ល៉ាឌីវ៉ូស្តុក ​នៅភាគខាងកើតបំផុត របស់ប្រទេសរុស្ស៊ី៕

( ប្រភព Sputnik បកប្រែដោយលោក មាស សំអុល )