ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រដូវកាលបុណ្យហាជចាប់ផ្តើមដោយមានពួកធម្មយាត្រាជិត ២លាននាក់

AKP ភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ — រដូវកាលបុណ្យហាជ ( Hajj ) បានចាប់ផ្តើមកាលពីថ្ងៃអាទិត្យជាមួយនឹងពិធីបុណ្យទិវា Tarwiyah ដែលមានពួកធម្មយាត្រា ១.៩៦៦.៤៦១ នាក់ ។
អគ្គអាជ្ញាធរសម្រាប់ស្ថិតិបានប្រកាសពីតួលេខ នៅលើទីភ្នាក់ងារព័ត៌មានអារ៉ាប៊ីសាអូឌីត កាលពី ថ្ងៃអាទិត្យដោយលើកឡើងថា ចំនួនសរុបពួកធម្មយាត្រានៃបុណ្យហាជឆ្នាំនេះ នឹងត្រូវគេប្រកាសឱ្យដឹង នៅល្ងាចនៃទិវាអារ៉ាហ្វាត ( Arafat Day ) ថ្ងៃចន្ទ ។

អារ៉ាហ្វាត គឺជាពិធីបុណ្យហាជយ៉ាងសំខាន់បំផុត ដោយឡែកពិធីដទៃទៀតនឹងបន្តធ្វើក្នុងអំឡុង សប្តាហ៍នេះ ។
ដើម្បីធានាសុវត្ថិភាពពួកធម្មយាត្រាផែនការសន្តិសុខនិងសុវត្ថិភាពដ៏ទូលំទូលាយមួយត្រូវបានគេបង្កើតឡើង ដើម្បីដឹកជញ្ជូនមនុស្សរវាងកន្លែងធ្វើពិធីនានា ។

នៅពេលជាមួយគ្នានោះដែរ ក្រសួងសុខាភិបាលបានប្រកាសនូវផែនការមួយទៀត ដើម្បីការពារ សុខមាលភាពពួកធម្មយាត្រា ដោយមានការលៃលកទុកមន្ទីរពេទ្យចំនួន២៥​ និងមជ្ឈមណ្ឌលសុខភាព ១៥៥នៅគ្រប់កន្លែងទាំងអស់ ដែលមានសមត្ថភាព គ្រែចំនួន៥០០០, រថយន្តសង្គ្រោះ ១៨០ ព្រមទាំង រថយន្តចំនួន ១០០គ្រឿង ដែលគេបានប្តូរទៅឱ្យក្រុមចល័ត ICU៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)