ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្ដម ទន់ សារ៉ាត អញ្ជើញចូលរួមចែកអំណោយជាមួយគណប្រតិភូព្រឹទ្ឋសភា

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ហោ សេង គ្រី៖

ឯកឧត្ដម ទន់ សារ៉ាតប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយនៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាបានដឹកនាំគណប្រតិភូអញ្ជើញចូលរួមចែកអំណោយជាមួយគណប្រតិភូព្រឹទ្ឋសភាសម្រាប់ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកទន្លេមេគង្គស្ថិតនៅឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

ប្រជាពលរដ្ឋទទួលអំណោយរបស់ព្រឹទ្ឋសភានៅព្រឹកថ្ងៃទី១៩ខែសីហាមានចំនួន១៣៦គ្រួសារ។ក្នុង១ឝ្រួសារៗទទួលបានមីចំនួន២កេះតូចដំណាប់ល្មើ១កញ្ចប់និងថវិកាចំនួនមួយម៉ឺនរៀលផងដែរ។