ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អាជ្ញាធរផ្អាកការធ្វើចរាចរទាំងស្រុងផ្លូវជាតិលេខ4ត្រង់គម ១១៦-១១៧ដោយសាទឹកជំនន់

វិទ្យុជាតិកម្ពុជា ដោយលោកចេមហួត

(ទាន់ហេតុការណ៍) ៖យោងតាមក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា គិតមកដល់ម៉ោង ៧ ព្រឹកថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០១៨ នេះ ទឹកជំនន់នៅផ្លូវជាតិលេខ ៤ ត្រង់ចំណុចស្ពានសំរោង (គម ១១៦-១១៧) ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានកើនឡើងមួយកម្រិតបន្ថែមទៀត និងកំពុងហូរកាត់ពីលើផ្លូវ និងស្ពាន ប្រវែងជាង ៣០០ ម ។ ការធ្វើចរាចរឆ្លងកាត់ ត្រូវបានអាជ្ញាធរផ្អាកទាំងស្រុងហើយ ។