ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

គណៈប្រតិភូទីក្រុងសួយនីង ចូលជួបសម្តែងកាគួរសម និងពិភាក្សាការងារ ដើម្បីចង សម្ព័ន្ធភាពជាមួយខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨

គណៈប្រតិភូទីក្រុងសួយនីង នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក Dai Jianming អនុប្រធានសភាប្រជា ជនទីក្រុងសួយនីង បានចូលជួបសំដែងការគួរ សម និងពិភាក្សាការងារជាមួយឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ  កាលពីថ្ងៃសុក្រ ៦កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨។

លោក Dai Jianming អនុប្រធានសភាប្រជាជនទីក្រុងសួយនីង បានសម្ដែងការកោត សរសើរខេត្តព្រះសីហនុ ដែល មានសក្តានុពលល្អ មានបរិយាកាសខ្សល់បរិសុទ្ធ មានការទាក់ ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគ។ លោកបានបន្ដថា មកទស្សនកិច្ចខេត្តព្រះសីហនុ នេះគឺ មានគោលបំណងចងសម្ព័ន្ធមេត្រីភាព ដើម្បីបង្កើន កិច្ចសហប្រតិបត្តិការក្នុង​ការអភិវឌ្ឍ សេដ្ឋកិច្ចរួមគ្នារវាងខេត្ដទាំងពីរ។ លោកបានបន្តទៀតថា ទីក្រុងសួយនីង ស្ថិតនៅភាគ ខាងលិច នៃប្រទេសចិន ដោយអនុវត្តន៍នូវគោលនយោបាយផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ហើយទីក្រុងសួយនីង មានទំនាក់ទំនងល្អក្នុងតំបន់អាស៊ីអាគ្នេយ៍។ ទន្ទឹមនេះ ទីក្រុងសួយនីង​យកវិស័យអទិភាពផ្តោតសំខាន់លើវិស័យ ចំនួន៣  ទី១- ឧស្សាហកម្ម ទី២-កសិកម្ម និងទី៣-សេវាកម្ម។

លោកសង្ឃឹមថា ទីក្រុងសួយនីង និងខេត្តព្រះសីហនុ បន្តកិច្ចប្រតិបត្តិការអភិវឌ្ឍរួមគ្នា ព្រមទាំងស្នើឱ្យ អភិបាលខេត្តព្រះសីហនុ ទៅទស្សនកិច្ចទីក្រុងសួយនីង នៅចុងខែកញ្ញា ខាងមុខនេះ ។

ឯកឧត្តម យន្ត មីន បានមានប្រសាសន៍ស្វាគមន៍ និងជម្រាបជូនគណៈប្រតិភូថា ខេត្តព្រះសីហនុ បច្ចុប្បន្នកំពុង តែអភិវឌ្ឍន៍ ហើយវាមានផលប៉ះពាល់ផ្នែកបរិស្ថានខ្លះ ដែល ខេត្តមានឆ្នេរសមុទ្រប្រវែង១៧៥គីឡូម៉ែត្រ មានកោះ៣២ ជីវ:ចម្រុះបាតសមុទ្រមានដូចជា ផ្កាថ្ម មានកំពង់ផែទឹកជ្រៅ ដែលមានកុងតឺន័រឆ្លងកាត់ ៧២ភាគរយ ។

ឯកឧត្តមអភិបាលខេត្ដបានបន្ដថា​ ខេត្តបានផ្តោតសំខាន់លើវិស័យធំចំនួន៣ ទី១ -សេវាកម្ម ទី២-ទេសចរណ៍ និងទី៣-ឧស្សាហកម្ម ហើយមានតំន់សេដ្ឋកិច្ចពិសេសចំនួន៤ ក្នុងនោះតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ មានរោងចក្រចំនួន១២៥រោងចក្រ មានកម្មករជាង ២០.០០០នាក់ ហើយប្រជាពលរដ្ឋ៤០ភាគរយ ប្រកបមុខរបរ កសិកម្ម។ ឯកឧត្តម យន្ត មីន បានបន្ថែមទៀតថា ខេត្តព្រះសីហនុបានចងសម្ព័ន្ធមេត្រីភាពជាមួយទីក្រុងចំនួន១៦ រួចហើយ  ដែលសង្ឃឹមថា រដ្ឋបាលខេត្ដនឹងរៀបចំចុះហត្ថលេខាចងសម្ព័នភាពជាផ្លូវការជាមួយ ទីក្រុង សួយនីង នៃសាធារណរដ្ឋប្រជាមានិតចិន នៅពេលខាងមុខ ៕

ដោយ ងូ សុមុនី