ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អតីតសិស្សសាលាវិចិត្រសិល្ប:ជំរុញលើកទឹកចិត្តដល់កូនខ្មែរឲ្យចាប់យកជំនាញសិល្បៈគ្រប់ទម្រង់

វិទ្យុជាតិកម្ពុជា ដោយលោកចេម ហួត

ភ្នំពេញ៖អតីតសិស្សសាលាមធ្យមវិចិត្រសិល្ប:ជំរុញលើកទឹកចិត្តដល់កូនខ្មែរដែលមានឧបនិស័យខាងសិល្បៈទៅ​ដាក់ពាក្យប្រឡងចូលរៀន​​នៅសាលាមធ្យមវិចិត្រសិល្ប:ដោយឥគតិថ្លៃដើម្បី​​លើកកម្ពស់សិល្បៈ​​តម្លៃវប្បធម៌​របស់ខ្មែរ​ឲ្យបានគង់វង្សយូអង្វែង។

ប្រាប់អ្នកសាព័ត៌មានវិទ្យុជាតិកម្ពុជានៅ ១៨ ខែសីហានេះ ឯកឧត្តម កុយស៊ីឌឿនទីប្រឹក្សាក្រសួងព័ត៌មាន និង​​ជាអតីត​សិស្សសាលាមធ្យមវិចិត្រសិល្បៈបានលើកទឹកចិត្តដល់យុវជន កុមារាកុមារីដែលមានឧបនិស្ស័យ​​ផ្នែក​​សិល្បះគ្រប់ទំរង់អញ្ចើញទៅចុះឈ្មោះរៀនដោយឥគ​ថ្លៃសាលាមធ្យមវិចិត្រសិល្ប: ខណៈសាលាមធ្យម​​វិចិត្រ​សិល្ប: នៃក្រសួងវប្បធម៌វិចិត្រសិល្ប:នៅក្នុងឆ្នាំសិក្សា២០១៨២០១៩នេះ និងបើកប្រឡងពិនិត្យ​​ឧបនិស្ស័យ​​សិស្សា​នុសិស្សឲ្យចូលរៀនតាមសាលាជំនាញចំនួន៥ រួម​​មាន​​ជំនាញ​​តូរ្យ តន្ត្រី របាំ ល្ខោន សៀក និងសិល្ប:សូន្យរូបជាដើម។

ឯកឧត្តមបញ្ជាក់ថា  ការរៀនជំនាញសិល្ប:បច្ចុប្បន្ននេះ មានទីផ្សារខ្ពស់មិនថា ទម្រង់សិល្ប:បែបបុណ្យ ឬសម័យទេ ក្រោយពេលរៀនចប់ពួកគេមានឱកាសរកប្រាក់បានស្រួល និងមានការយកចិត្ត​​ទុក​ដាក់ឲ្យតម្លៃ​​ពីរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋខ្មែរ។នៅពេលរៀនចប់សិស្សអាចប្រកអាជីពអ្នកសិល្ប: មានមានឱកាស​ប្រឡង​​​ចូលក្របខ័ណ្ឌមន្ត្រីរាជការនៅក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ក្រសួងព័ត៌មាន និងជាគ្រួនៅ សាលាមធ្យម​វិចិត្រសិល្បៈ និងសាលកលវិទ្យាល័យភូមិន្ទសិល្ប:ជាដើម។

យោងតាមសេចក្ដីជូនដំណឹងរបស់សាលាមធ្យមវិចិត្រសិល្បៈចេញផ្សាយថ្ងៃទី១៤ ខែសីហានេះបានឲ្យដឹងថា ជំនាញ​ដែលបើកឲ្យសិក្សាដោយឥតបង់ថ្លៃនេះ មាន ឯកទេស របាំបុរាណ ខោល សៀក ចម្រៀងបុរាណ តន្រ្តី​បុរាណ និងតន្រ្តីសម័យចំពោះសិស្សដែលបានរៀនចប់ថ្នាក់ទី៣ ឬទីថ្នាក់៤ នៅសាលាចំណេះដឹងទូទៅ ដែលមាន​​អាយុ​៩ឆ្នាំឬ១០ឆ្នាំ។ ឯកទេស របាំប្រពៃណី សៀក តន្រ្តី​សម័យស្រឡៃ កុងត្រីបាស ត្រុំប៉ែត ហ្លុត សាក់សូ ក្លារីណែត យី​កេ និងបាក់សាក់ ចំពោះសិស្សដែលបានរៀនចប់ថ្នាក់ទី៥ ឬថ្នាក់ទី៦ នៅសាលាចំណេះដឹងទូទៅ ដែលមាន​អាយុ​១១ឆ្នាំដល់១៣ឆ្នាំ។

ឯកទេស ចម្រៀងអាយ៉ៃ ចម្រៀងជាពួក ចាប៉ីដងវែង ល្ខោននិយាយ និង​សិល្បៈ​សូនរូប ចំពោះសិស្ស​​ដែល​បានរៀនចប់ថ្នាក់ទី៧ នៅសាលាចំណេះដឹងទូទៅ ដែលមានអាយុ១៣ឆ្នាំឬ១៤ឆ្នាំ។

សូមបញ្ជាក់ថា កាលបរិច្ចេទចែកពាក្យ និងទទួលពាក្យចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ២០១៨ នៅការិយាល័យសិក្សា នៃសាលាមធ្យមវិចិត្រសិល្បៈ វិថីបណ្ឌិតម៉ុង​ឬទ្ធី ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌ​សែនសុខ រាជធានីភ្នំពេញ៕