ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រដ្ឋសភាទទួលបានបញ្ជីឈ្មោះអ្នកតំណាងរាស្រ្តនីតិកាលទី៦ពីគ.ជ.បជាផ្លូវការហើយ

វិទ្យុជាតិកម្ពុជា ដោយលោកចេម ហួត

ភ្នំពេញ៖អគ្គលេខាធិការរដ្ឋសភាអះអាងថា ទទួលបានបញ្ជីឈ្មោះអ្នកតំណាងរាស្រ្តនីតិកាលទី៦ពីគ.ជ.បជាផ្លូវការហើយ បន្ទាប់ពីស្ថាប័នជាតិរៀបចំការបោះឆ្នោតបាន ប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការកាលពីថ្ងៃទី១៥ខែសីហារួចមក។

ប្រាប់អ្នកសាព័ត៌មាសព្រឹកថ្ងៃទីថ្ងៃទី១៧ ខែសីហានេះ ឯកឧត្តមឡេង ប៉េង ឡុង អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន​​រដ្ឋសភា​មានប្រសសន៍ថា បញ្ជីឈ្មោះតំណាងរាស្រ្តនីតិកាលទី៦នេះ មានចំនួន១២៥រូប ក្នុងនោះមានស្រ្តីចំនួន១៩រូបមកពីគណបក្សប្រជាជនកម្ពុជាដែលជាអ្នកឈ្នះឆ្នោតគ្រប់គ្រងអសនៈក្នុងរដ្ឋសភាទាំងមូល។

ឯកឧត្តមបញ្ជាក់ថា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នឹងកោះប្រជុំតំណាងរាស្រ្តជាប់ឆ្នោតទាំង១២៥រូប ហើយប្រកាសសុពលភាពតំណាងរាស្រ្តនីតិកាលថ្មីនៅថ្ងៃទី៥ខែកញ្ញាឆ្នាំ២០១៨។

នៅរសៀលថ្ងៃដដែលសម្តេចអគ្គមហាពញាចក្រី ហេង សំរិន តំណាងរាស្រ្តជាប់ឆ្នោតមណ្ឌលខេត្តត្បួងឃ្មុំ និងជាព្រឹទ្ធ​សមា​ជិក​​​សភា នឹងដឹកនាំសមាជិករដ្ឋសភាទាំងទាំង១២៥រូប​​ទៅធ្វើពិធីស្បថសច្ចាប្រណិធាននៅក្នុងព្រះបរមរាជវាំងចំពោះ​​មុខព្រះមហាក្សត្រ និងសម្តេចសង្ឃរាជទាំងពីរគណៈ។ បន្ទាប់មកទៀត នៅព្រឹកថ្ងៃទី៦ខែកញ្ញា រដ្ឋសភានីតិកាលទី៦ នឹងបើកកិច្ចប្រជុំជាលើកដំបូងដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិនព្រឹទ្ធសភាជិករដ្ឋសភា​ដើម្បីបន្តនី​តិវិធី​​តាមផ្លូវច្បាប់។

ឯកឧត្តម ឡេង ប៉េងឡុងបញ្ជាក់ថា គិតត្រឹមថ្ងៃនេះ មន្ត្រីជំនាញកំពុងមមាញឹកកែលំអរសាលប្រជុំរដ្ឋសភាឲ្យបានស្អាត និងរៀបចំការិយាល័យតំណាងរាស្រ្តឲ្យបានសមរម្យ ។ ជាមួយគ្នានេះដែរ មន្ត្រីជំនាញរដ្ឋសភានឹងពិភាក្សាលំអិតជាមួយ និងសម្តេចចៅហ្វាវាំងគង់សំអុលឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងស្តពីពីការៀបចំផ្នែកពិធីការ បច្ចេកទេស ដើម្បីឲ្យដំណើរការកិច្ចប្រជុំនេះដំណើរការដោយរលួន។

ការរៀបចំត្រៀមលក្ខណៈនេះ ដើម្បីឲ្យសាកសមទៅនឹងព្រះកិត្តិនាមដ៏ ឧត្តុង្គឧត្តមរបស់ព្រះមហាក្សត្រ និងជាការអោយ​​តម្លៃខ្ពស់ទៅលើប្រជាពលរដ្ឋទូទាំងប្រទេសជាម្ចាស់ឆ្នោតព្រោះសមាជិកសភាទាំងអស់ជាតំណាងឲ្យប្រជាជនទូទាំងប្រទេស៕