ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្តម ខៀវ កាញារីទ្ធ អនុញ្ញាតឲ្យអគ្គនាយិកាស្ថានីយវិទ្យុ FM102 ចូលជួបសម្តែងការគួរសម និងជូនអំណោយមី និងត្រីខ សម្រាប់ជួយដល់ជនរងគ្រោះដោយទឹកជំនន់

AKP ភ្នំពេញ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ —

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អនុញ្ញាតឲ្យលោកស្រី ជា ស៊ុនដាណែត អគ្គនាយិកា ស្ថានីយវិទ្យុ FM102 និងជាប្រធានក្រុមហ៊ុន ឥន្រ្ទទេវី ម៉ាឌី មេឌា ចូលជួបសម្តែងគួរសម និងជូនអំណោយគ្រឿងបរិភោគ រួមមាន មី និងត្រីខ សម្រាប់ឯកឧត្តមរដ្ឋមន្រ្តី យកទៅចែកបន្តដល់ជនរងគ្រោះដោយទឹកជំនន់ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ នៅភ្នំពេញ។

រូបថត៖ ខឹម សុវណ្ណារ៉ា