ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឃាតកម្មដោយការសម្លាប់របស់ប៉ូលិសនៅក្រុង រីអូដឺជេនេរ៉ូមានការកើនឡើង

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (១៧.០៨.១៨)

ប្រេស៊ីល៖ តាមទិន្នន័យផ្លូវការបានបង្ហាញថារយៈពេលប្រាំមួយខែបន្ទាប់ពីប្រទេសប្រេស៊ីលបានបញ្ជូនកងកម្លាំង​សហព័ន្ធដើម្បីគ្រប់គ្រងសន្តិសុខនៅក្នុងទីក្រុងរីអូដឺជេនេរ៉ូ (Rio de Janeiro) ឃាតកម្ម បានកើនឡើង គួរឲ្យកត់សម្គាល់ដែលធ្វើឲ្យមានចម្ងល់ជាទូទៅអំពីប្រសិទ្ធភាពនៃយុទ្ធសាស្ត្រប្រើកងកម្លាំងសហព័ន្ធនេះ។

បើយោងតាមទិន្នន័យផ្លូវការរបស់រដ្ឋ​​​​​ ក្នុងរយៈពេល ៦
ខែដំបូងនៃការអន្តរាគមន៍របស់កងកម្លាំងសហព័ន្ធបណ្តាលឲ្យមានឃាតកម្មចំនួន ៣៤៧៩ ករណីនៅក្នុងទីក្រុងនោះគឺកើនឡើងជិត ៥ ភាគរយបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧ ។

ការកើនឡើងនូវអំពើហិង្សាបានក្លាយទៅជាបញ្ហាសំខាន់មួយនៅមុនការបោះឆ្នោតនៅខែតុលាខាងមុខនេះដោយបេក្ខភាពមកពីគ្រប់បក្សនយោបាយដែលកំពុងស្វែងរកប្រជាប្រិយភាព កំពុងយក ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម
បញ្ហាសេដ្ឋកិច្ចនិងអំពើពុករលួយ​ឃោសនារបស់ខ្លួន ។