ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រុមអាយស៊ីសនៅតែជាបញ្ហាគំរាមកំហែងក្នុងតំបន់និងសកលលោក

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ីអិនអិន (១៧.០៨.១៨)

អាមេរិក៖ មន្ទីរបញ្ចកោណអាមេរិកបាននិយាយកាលពីថ្ងៃពុធថាក្រុមអាយស៊ីសនៅតែជាបញ្ហាគំរាមកំហែងនិង​មានសមត្ថិភាពរឹងមាំក្នុងការប្រមូលផ្តុំកងកំលាំងឡើងវិញបើទោះបីជាក្រុមទាំងអស់នោះបានបំបែកទៅតាមទីប្រជុំជនតូចៗមួយចំនួននៅតាមច្រាំងទន្លេអ៊ឺរ៉ាត ​ក្នុងប្រទេសស៊ីរីក៏ដោយ។

មន្ទីរបញ្ចកោណបានឆ្លើយតបទៅនឹងរបាយការណ៍អធិការកិច្ចដែលបានចេញផ្សាយថ្មីៗនេះដោយយោធាអាមេរិក
ដែលបានប៉ាន់ស្មានថាក្រុមអាយស៊ីសនៅមានចំនួនយុទ្ធជនជាង ៣០.០០០ នាក់នៅក្នុងប្រទេសស៊ីរីនិងអ៊ីរ៉ាក់។

​លោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំបានប្រកាសដោយមោទនភាពថាទទួលជោគជ័យក្នុងការបណ្តេញក្រុមអាយស៊ីសចេញពីប្រទេសស៊ីរីនិងអ៊ីរ៉ាក់ ដោយលោកបានអះអាងកាលពីដើមឆ្នាំនេះថា
សហរដ្ឋអាមេរិកនឹងដកចេញពីប្រទេសស៊ីរីក្នុងពេលឆាប់ៗនេះ។

ប៉ុន្តែការប៉ាន់ប្រមាណថ្មីបានបង្ហាញថាយោធាអាមេរិកប្រហែលជាត្រូវស្នាក់នៅក្នុងតំបន់មួយរយៈដើម្បីប្រឆាំងនឹងការគំរាមកំហែងរបស់ក្រុមអាសស៊ីស ។