ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

មន្ទីរបញ្ចកោណអាមេរិកពន្យារពេលការដង្ហែរក្បួនព្យុហយាត្រាយោធារបស់លោកត្រាំ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ីអិនអិន (១៧.០៨.១៨)

អាមេរិក៖ ក្រសួងការពារជាតិអាមេរិកបានថ្លែងថាការដង្ហែរក្បួនព្យុហយាត្រាយោធាដែលគ្រោងនឹងធ្វើឡើង​នៅថ្ងៃទី ១០ ខែវិច្ឆិកាឆ្នាំ២០១៨ នឹងត្រូវបានពន្យារពេល។

អ្នកនាំពាក្យក្រសួងការពារជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថាក្បួនព្យុហយាត្រាយោធារបស់លោកត្រាំត្រូវបានកំណត់ពេលវេលាដំបូងនៅថ្ងៃទី ១០ ខែវិច្ឆិកាឆ្នាំ ២០១៨
ប៉ុន្តែក្រសួងបានយល់ព្រមពិនិត្យមើលរកពេលវេលាផ្សេងវិញក្នុងឆ្នាំ ២០១៩ ។

យោងតាមរបាយការណ៍របស់ស្ថានីយទូរទស្សន៍ក្នុងស្រុកមួយ ​កាលពីថ្ងៃព្រហស្បតិ៍បានដកស្រង់សម្តីមន្រ្តីការពារជាតិម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថាក្បួនព្យុហយាត្រាយោធារបស់លោកប្រធានាធិបតីអាមេរិចដូណាល់ត្រាំត្រូវបានប៉ាន់ស្មានថានឹងចំណាយអស់ថវិការជាតិប្រហែល ៩២ លានដុល្លារ។