ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

កូរ៉េខាងជើងជំរុញម្តងហើយម្តងទៀតដល់កូរ៉េខាងត្បូង កុំអនុញ្ញាតឱ្យមានការដាក់ទណ្ឌកម្ម

AKP ភ្នំពេញ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ — កាលពីថ្ងៃព្រហស្បតិ៍ សារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើង បានឆ្លើយតបទៅនឹងការ​អំពាវនាវរបស់ខ្លួន​ចំពោះកូរ៉េខាងត្បូង​ថា មិនត្រូវអនុញ្ញាតឱ្យមានការដាក់ទណ្ឌកម្មដោយ​បង្ខំ​ពី​បរទេសណាមួយ​ទៅលើទីក្រុងព្យុងយ៉ាងឡើយ ដោយនិយាយថា សម្ពាធនៃការដាក់​ទណ្ឌកម្ម​ទាំងនោះ និងការការពារនូវកិច្ចទំនាក់ទំនងណាមួយមិនអាចទទួលយកបាននោះទេ។
កាសែត Rodong Sinmun ជាកាសែតរបស់គណៈបក្សពលករដែលកំពុងកាន់អំណាច​បាននិយាយនៅក្នុងបទអត្ថាធិប្បាយមួយថា កិច្ចទំនាក់ទំនងអន្តរកូរ៉េ អាចមានចលនា​ផ្តោតកាន់តែខ្លាំង​ឆ្ពោះទៅរកផលប្រយោជន៍នៃប្រជាពលរដ្ឋកូរ៉េ ប្រសិនបើសម្ពាធនៃការដាក់​ទណ្ឌកម្ម​​ពីបរទេសដោយបង្ខំនោះ គឺត្រូវបានធ្វើឡើងដោយភាពងងឹតងងល់ និងបានបន្តធ្វើ​ឡើង​ដោយកូរ៉េខាងត្បូងតែប៉ុណ្ណោះ។

បទអត្ថាធិប្បាយនេះត្រូវបានគេបោះពុម្ពផ្សាយក្នុងការឆ្លើយតបជាក់ស្តែង ចំពោះការ​ថ្លែង​សុន្ទរកថាមុនមួយថ្ងៃ នៃថ្ងៃរំដោះរបស់ប្រធានាធិបតីកូរ៉េខាងត្បូង​លោក មូន ចា-អ៊ិន​ ដែល​បាន​អំពាវនាវឱ្យបញ្ចប់ការធ្វើមិនឱ្យមានអាវុធនុយក្លេអ៊ែរ និងសន្តិភាពជាចុងក្រោយ​នៅលើ​ឧបទ្វីបកូរ៉េ នៅមុនពេលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរកូរ៉េ ដែលបានអនុម័តនោះ។

សារព័ត៌មាននេះបាននិយាយបន្ថែមថា កិច្ចសហប្រតិបត្តិការនៅក្នុងជាតិសាសន៍​របស់​យើង ឬ ជាតិសាសន៍ខ្លួនទីពឹងខ្លួន​ គឺជាតួនាទីមូលដ្ឋាន​សម្រាប់ការអនុវត្តសេចក្តីប្រកាស ប៉ានមុនហ្សូម និងការការពារកិច្ចទំនាក់ទំនងអន្តរកូរ៉េ៕

( ប្រភព Yonhap បកប្រែដោយលោក មាស សំអុល )