ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

លោក ពូទីន និងនាយករដ្ឋមន្រ្តីអាម៉ានី ពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី

AKP ភ្នំពេញ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ — សេវាសារព័ត៌មានវិមានក្រឹមឡាំងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតី រុស្ស៊ី លោក Vladimir Putin និងនាយករដ្ឋមន្ត្រីអាម៉ានី លោក Nikol Pashinyan បានរៀបចំពិភាក្សាតាមទូរស័ព្ទអំពីបញ្ហាទ្វេភាគី។
នៅក្នុងសេចក្ដីថ្លែងការណ៍នោះបាននិយាយថា «នេះ គឺជាកិច្ចពិភាក្សាមួយអំពីបញ្ហា និងកិច្ចសហ-ប្រតិបត្តិការទ្វេភាគី នៅក្នុងការធ្វើសមាហរណកម្មនានា រួមទាំងអង្គការ CSTO (អង្គការសន្ធិសញ្ញាសន្តិសុខរួម) ផងដែរ។
យោងតាមសេវាសារព័ត៌មានវិមានក្រឹមឡាំង បានឱ្យដឹងថា ការសន្ទនាតាមទូរស័ព្ទនេះ ត្រូវបានផ្តួចផ្តើមដោយភាគីអាម៉ានី។

មុននេះភាគីអាម៉ានី បានផ្តួចផ្តើមឱ្យមានការផ្លាស់ប្តូរតំណែងអគ្គលេខាធិការអង្គការ CSTO ។ កាលពីថ្ងៃទី២៦ ខែកក្កដា សេវាស៊ើបអង្កេតពិសេសរបស់ប្រទេសនេះ បានចោទប្រកាន់អគ្គលេខាធិការ អង្គការ CSTO លោក Yuri Khachaturov ពីបទផ្តួលរំលំរដ្ឋធម្មនុញ្ញក្នុងឆ្នាំ ២០០៨ ហើយបានស្នើសុំឱ្យតុលាការចាប់ខ្លួនគាត់។

លោក Khachaturov ដែលជាមេបញ្ជាការកងកម្លាំងប្រដាប់អាវុធអាម៉ានី Yerevan Garrison បានបដិសេធការចោទប្រកាន់នេះ។ នៅថ្ងៃទី ២៨ ខែកក្កដា តុលាការយុត្តិធម៌ទីក្រុង Yerevan បានដោះលែងរូបលោកពីការទទួលខុសត្រូវផ្ទាល់ខ្លួន និងឱ្យបង់ប្រាក់ធានាប្រមាណ ១០.០០០ដុល្លារ អាម៉េរិក។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយថា ព្រឹត្តិការណ៍នៅក្រុង Yerevan «បានប្រឆាំងទៅនឹងសេចក្តីថ្លែងការណ៍ថ្មីៗរបស់អាជ្ញាធរអាម៉ានីថា» ដែលថា ពួកគេគ្មានចេតនា «ដើម្បីធ្វើទុក្ខបុកម្នេញលើពួកអ្នកកាន់តំណែងមុនរបស់ខ្លួនដោយសារហេតុផលនយោបាយនោះទេ»។ អ្នកការទូតជាន់ខ្ពស់រុស្ស៊ីរូបនេះក៏បាននិយាយផងដែរថា ការធ្វើជាសម្ព័ន្ធមិត្តរបស់ទីក្រុង Yerevan ទីក្រុងមូស្គូចង់ឱ្យអាម៉ានីក្លាយជាប្រទេសមានស្ថិរភាពមួយ ដូច្នេះរុស្ស៊ីមិនអាចធ្វើបានទេ ប៉ុន្តែយើងមានការព្រួយបារម្ភចំពោះការវិវត្តបញ្ហាទាំងនោះ។

លោក Lavrov បានចង្អុលបង្ហាញថា ការព្រួយបារម្ភរបស់ប្រទេសរុស្ស៊ីមានជាប់ពាក់ព័ន្ធជាពិសេសទៅនឹងតម្រូវការដើម្បីធានាថា អង្គការ CIS ដែលពាក់ព័ន្ធនឹងអាម៉ានី នៅតែបន្តដំណើរការជាធម្មតា។ លោក Lavrov ក៏សង្ឃឹមផងដែរថា បញ្ហាទាក់ទងនឹងការចាប់ខ្លួនអ្នកនយោបាយ អាម៉ានីនឹងត្រូវបានដោះស្រាយតាមរបៀបស្ថាបនា៕

(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)