ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

លោក ត្រាំ នឹងនៅតែរឹតបន្តឹងខណៈដែលអាមេរិក និងចិន​បន្តកិច្ចចរចាពាណិជ្ជកម្ម

AKP ភ្នំពេញ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ — ទីប្រឹក្សាសេដ្ឋកិច្ចសេតវិមាន លោក Larry Kudlow បានប្រាប់សារព័ត៌មាន CNBC​ កាលពីថ្ងៃព្រហស្បតិ៍ ខណៈពេលដែលលោកបានអះអាងថា គណៈប្រតិភូចិនមួយក្រុមនឹង​ធ្វើទស្សនកិច្ចនៅនៅទីក្រុងវ៉ាស៊ីងតោន​នាចុងខែសីហា​នេះ ដោយនិយាយថា ប្រធានា​ធិបតី​អាមេរិក លោក ដូណាល់ ត្រាំ នឹងមិនដកថយចេញពីជំហដ៏តឹងតែងរបស់លោក ខណៈដែល​អាមេរិក និងចិន បន្តកិច្ចចរចាពាណិជ្ជកម្ម​នាចុងខែនេះ។
លោក Kudlow បាននិយាយថា រដ្ឋាភិបាលចិន នៅក្នុងស្ថានភាពទូទៅរបស់ខ្លួន មិនគួរមើលរំលងនូវឆន្ទៈ និងភាពតឹងរឹងរបស់ប្រធានាធិបតីលោក ត្រាំ ក្នុងការប្រគួតប្រជែង​ទាំងនេះ ចំពោះការលប់បំបាត់ពន្ធនាំចូល និងឧបសគ្គមិនមែនពន្ធ ហើយនឹងកូតានានា ដើម្បី​បញ្ឈប់ការលូចកម្មសិទ្ធិបញ្ញា ហើយបញ្ឈប់នូវការផ្ទេរបច្ចេកវិទ្យាដោយបង្ខំដោយបន្ថែមថា ជម្លោះពាណិជ្ជកម្មនាពេលបច្ចុប្បន្ននេះ អាចនឹងបន្តមានទៀត​ប្រសិនបើទីក្រុងប៉េកាំង​មិនបាន​ឱ្យមានការផ្លាស់ប្តូរដែលត្រូវបានស្នើឡើងដោយអាមេរិកនោះ។

លោក Kudlow បាននិយាយថា ការិយាល័យរបស់លោក​នឹងមិនត្រូវបានទៅចូលរួមក្នុង​កិច្ចចរ​ចានាពេលខាងមុខនេះទេ ប៉ុន្តែលោក បានអះអាងផងដែរថា គណៈប្រតិភូអាមេរិក អាច​នឹងនាំដោយអនុរដ្ឋមន្រ្តីរតនាគារទទួលបន្ទុកកិច្ចអន្តរជាតិលោក David Malpass មន្ត្រីថ្នាក់​ទាប​ជាងគេមួយរូបក្នុងចំណោមពួកគេទាំងនោះ ដែលបានធ្វើជាតំណាងឱ្យអាមេរិក​នៅពេល​កិច្ចចរចា​នានាកាលពីពេលមុនៗកន្លងមក​។​

ប្រទេសចិនបាននិយាយថា ខ្លួននឹងបញ្ជូនមន្រ្តីថ្នាក់ទាបមួយរូប​ឱ្យទៅចូលរួមក្នុង​កិច្ចចរចានេះ អនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលោក Wang Shouwen។​ កាលពីកិច្ចចរចានានា​កន្លងមក​ ត្រូវបានគេធ្វើឡើងដោយពួកមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ រដ្ឋមន្រ្តីក្រសួង​រតនាគារ​​លោក Steven Mnuchin និង​ឧបនាយករដ្ឋមន្រ្តីចិន លោក Liu He។ ​កិច្ចចរចានេះ នឹងធ្វើជាជុំទី៤ នៃកិច្ចចរចា ស្តីអំពីពន្ធនាំចូលចាប់តាំងពីខែកុម្ភៈមក៕

( ប្រភព Sputnik បកប្រែដោយលោក មាស សំអុល )