ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រសួងបរិស្ថាន និងអង្គការ WCS បង្ហាញរូបថតសត្វស្លាប នៅអាងត្រពាំងថ្ម

AKP បន្ទាយមានជ័យ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨–​នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨នេះ ឧទ្យានុរក្សតំបន់ការពារទេសភាព អាង ត្រពាំងថ្មសហការជាមួយអង្គការ​ WCS បានបង្ហាញរូបថតសត្វស្លាបជាច្រើននៅបានចុះ ល្បាតនៅតំបន់ខាងកើតត្រពាំងក្រចាប់ ស្ថិតក្នុងអាងត្រពាំងថ្ម​ ក្នុងឃុំប៉ោយចារ​ ស្រុក ភ្នំស្រុក​ ខេត្តបន្ទាយមានជ័យ​។

​ការចុះល្បាតនៅតំបន់ខាងកើតត្រពាំងក្រចាប់ ស្ថិតក្នុងអាងត្រពាំងថ្ម​ ក្នុងឃុំប៉ោយចារ​ ស្រុកភ្នំស្រុក​ ខេត្តបន្ទាយមានជ័យ​ ធ្វើឡើងកាលពីថ្ងៃទី១៥​ ខែសីហា​ ឆ្នាំ២០១៨​ គឺដើម្បី អភិរក្សសត្វស្លាប​ ដែលកំពុងរស់នៅក្នុងនោះ រួមមានសត្វរនាល ក្រៀលខ្យង ទុង​ និងសត្វកម្រមួយចំនួនទៀត ដែលពួកវាកំពុងចុះរកចំណី ដើម្បីធានាពួកវាកំពុងរស់នៅ យ៉ាងសុខសាន្ត៕

ដោយ ណយ នឿន (ប្រភព៖ក្រសួងបរិស្ថាន)