ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឥណ្ឌូណេស៊ីហាមមិនឱ្យនាំចូលបសុបក្សីពីប្រទេសម៉ាឡេស៊ី ដើម្បីបញ្ជៀសជំងឺគ្រុនផ្តាសាយបក្សី

AKP ភ្នំពេញ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ — មន្ត្រីមួយរូបបាននិយាយនៅក្រុងហ្សាការតាពីថ្ងៃពុធថា ក្រសួងកសិកម្មឥណ្ឌូណេស៊ីបានបញ្ឈប់ការការដឹកជញ្ជូនបសុបក្សី ព្រមទាំងផលិតផលដែលធ្វើពីបសុបក្សីមកពីប្រទេសម៉ាឡេស៊ី បន្ទាប់ពីមាន សេចក្តីរាយការណ៍ពីករណីគ្រុនផ្តាសាយបក្សីមួយនៅក្នុងប្រទេសដែលនៅជិតខាងគ្នានេះ ។
ប្រធានទីភ្នាក់ងារការដាក់ឱ្យនៅដាច់ពីគេខាងកសិកម្មឥណ្ឌូណេស៊ីលោកស្រី Banun HarPini បាន និយាយថា ការហាមឃាត់នេះ គឺសំដៅធ្វើមិនឱ្យមានការចម្លងវីរូសផ្តាសាយបក្សីចូលមកក្នុងប្រទេសនេះ។
លោកស្រី បាននិយាយថា ពួកមន្ត្រីការដាក់ឱ្យនៅដាច់ពីគេទាំងអស់ត្រូវបានគេណែនាំឱ្យប្រុង ប្រយ័ត្នចំពោះបញ្ហានេះ ។

តាមទីភ្នាក់ងារនោះឱ្យដឹងថា ដោយផ្អែកលើដាក់ឱ្យនៅដាច់ពីគេ សត្វ, ត្រីនិងរុក្ខជាតិរបស់ប្រទេស នេះ ទៅភ្នាក់ងារនោះបានបដិសេធមិនឱ្យនាំចូល បសុបក្សីចាប់តាំងពីថ្ងៃទី០៨ ខែសីហាមក ។

ទីភ្នាក់ងារនោះបានកត់សម្គាល់ថា សាច់បសុបក្សីណាដែលផលិតនៅមុនថ្ងៃទី២៧ ខែកក្កដា គេនៅតែអនុញ្ញាតឱ្យចូលមកក្នុងប្រទេសឥណ្ឌូណេស៊ី នៅឡើយជាមួយលក្ខខ័ណ្ឌនៃកាលបរិច្ឆេទផលិតនិង វិញ្ញាបនប័ត្រសុខភាព ។
ប្រធានទីភ្នាក់ងារនេះក៏បានដាក់បញ្ជាផងដែរ ឱ្យមានកិច្ចការពារសន្តិសុខជាអតិបរមាមួយតាម រយៈការបំផ្លាញចោលទាំងស្រុងបសុបក្សី ឬផលិតផលធ្វើពីបសុបក្សីដែលនាំចូលនៅចន្លោះថ្ងៃទី២៧ ខែ កក្កដា ដល់ថ្ងៃទី០៨ សីហា ប្រសិនបើគេរកឃើញមានការគូសបញ្ជាក់ណាមួយ នៃវីរូសគ្រុនផ្តាសាយបក្សី នៅលើបសុបក្សី និងផលិតផលធ្វើពីបសុបក្សីនោះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)