Notice: Undefined variable: labels in /home/swiftn5/information/wp-content/themes/publisher/functions.php on line 1228

Notice: Undefined variable: labels in /home/swiftn5/information/wp-content/themes/publisher/functions.php on line 1300

Notice: Undefined variable: labels in /home/swiftn5/information/wp-content/themes/publisher/functions.php on line 1370

Notice: Undefined variable: labels in /home/swiftn5/information/wp-content/themes/publisher/functions.php on line 1441

Notice: Undefined variable: labels in /home/swiftn5/information/wp-content/themes/publisher/functions.php on line 1512
ខ្សែរទូរគមនាគមន៍យោធាអន្តរកូរ៉េរក្សាបានយ៉ាងពេញលេញ – ក្រសួងព័ត៌មាន
ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ខ្សែរទូរគមនាគមន៍យោធាអន្តរកូរ៉េរក្សាបានយ៉ាងពេញលេញ

AKP ភ្នំពេញ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ — ក្រសួងការពារជាតិក្រុងសេអ៊ូលបាននិយាយថា ប្រទេសកូរ៉េខាងត្បូង និងខាងជើង​បានរក្សាយ៉ាងពេញលេញនូវខ្សែរទូរគមនាគមន៍យោធារបស់ពួកគេនៅលើផ្នែកមួយ នៅភាគ​ខាងកើតនៃឧបទ្វីបកូរ៉េ កាលពីថ្ងៃពុធ នៅក្នុងជំហាន​មួយដើម្បីស្ថាបនានូវជំនឿទុកចិត្តគ្នា​ទៅ​វិញទៅមក ព្រមទាំងការកាត់បន្ថយភាពតានតឹងនៅតាមបណ្តោយព្រំដែន។
ការរក្សាបានយ៉ាងពេញលេញនៃការតភ្ជាប់ និងកិច្ចទំនាក់ទំនងតាមទូរស័ព្ទ​បានធ្វើជា​ផ្នែកមួយនៃកិច្ចព្រមព្រៀង​ដែលកើតចេញពីកិច្ចចរចាយោធាថ្នាក់ឧត្តមសេនីយ៍អន្តរកូរ៉េ ដែល​ជា​លើកដំបូងហើយនៃកិច្ចប្រជុំបែបនេះ នៅក្នុងរយៈពេលប៉ុន្មានទសវត្សកន្លងមកនេះ។

កាលពីខែមិថុនា ភាគីទាំងពីរបានរក្សាយ៉ាងពេញលេញផងដែរ នូវខ្សែទូរគមនាគមន៍​ខាងយោធារបស់ពួកគេ នៅផ្នែកភាគខាងលិចនៃឧបទ្វីបនេះ។

ចំពោះខ្សែរទូរគមនាគមន៍យោធានៅភាគខាងកើត ត្រូវបានផ្តាច់ទាំងស្រុង ក្នុងអំឡុង​ពេលភ្លើងឆេះកាលពីឆ្នាំ២០១០។​

ក្រសួងការពារជាតិបាននិយាយថា ទង្វើនេះគឺធ្វើជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង​នានា ​ក្នុងការ អនុវត្តសេចក្តីប្រកាស ប៉ានមុនហ្សូម ដោយបន្ថែមថា វាអាចនឹងជួយស្ថាបនាដល់​កិច្ច​ខិតខំ​ប្រឹងប្រែងរបស់កូរ៉េទាំងពីរ ដើម្បីដោះស្រាយក្នុងការកាត់បន្ថយភាពតានតឹង និងស្ថាបនា​បាននូវជំនឿទុកចិត្តគ្នាទៅវិញទៅមក។

ការរក្សានូវខ្សែទូរគមនាគមន៍នេះផងដែរ គឺហាក់ដូចជាជំហានដំបូងមួយ នៅក្នុងការ​ស្ថាបនាជំនឿទុកចិត្តគ្នា ដែលពួកមន្រ្តីយោធាសង្ឃឹមថា នឹងនាំទៅរកកិច្ចខិតខំប្រឹងប្រែងរួមគ្នា​សម្រាប់ការគ្រប់គ្រងអាវុធជាធម្មតាឡើងវិញ។
វិធានការនានានៃការគ្រប់គ្រងអាវុធនេះ ត្រូវបានគេជឿជាក់ថា នឹង​រួមបញ្ចូលទាំង​ការ​បោះទីតាំងឡើងវិញអង្គភាពកាំភ្លើងធំឱ្យនៅឆ្ងាយពីព្រំដែន និងការដកចេញពីតំបន់​សន្តិសុខរួមគ្នា នៅក្នុងតំបន់ដែលគ្មានកងទ័ព​ដែលខណ្ឌចែកឧបទ្វីបនេះ៕

( ប្រភព យន់ហាប់ បកប្រែដោយលោក មាស សំអុល )