ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រទេសបារាំងបើកការស៊ើបអង្កេតលើការបាក់ស្ពានអាកាសនៅអ៊ីតាលី

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (១៦.០៨.១៨)

បារាំង៖ វិទ្យុព័ត៌មានបារាំងមួយបានរាយការណ៍ថាការិយាល័យព្រះរាជអាជ្ញាទីក្រុងប៉ារីសកាលពីថ្ងៃពុធបានបើកការស៊ើបអង្កេតមួយពីការបាក់ស្ពានអាកាសនៅលើផ្លូវហាយវ៉េក្នុងទីក្រុងហ្សែន (Genoa) របស់ ប្រទេសអ៊ីតាលី។

ការស៊ើបអង្កេតទៅលើករណីឃាតកម្មដោយអចេតនានិងការរងរបួសត្រូវបានចាប់ផ្តើមបន្ទាប់ពីក្រសួងការបរទេសបារាំងបានបញ្ជាក់ថាមានជនជាតិបារាំង ៤ នាក់ស្ថិតក្នុងចំណោមអ្នក ស្លាប់។

កាលពីថ្ងៃអង្គារមួយផ្នែកនៃស្ពានអាកាសឈ្មោះម៉ូរ៉ង់ឌី (Morandi) មានប្រវែងប្រហែល ១០០ ម៉ែត្របានបាក់រលំចំពេលមានភ្លៀងធ្លាក់ខ្លាំង។ យ៉ាងហោចណាស់មានមនុស្ស ៣៩
នាក់ត្រូវបានស្លាប់ដែលអាជ្ញាធរអ៊ីតាលីបានហៅថាជាសោកនាដកម្មដ៏ធំមួយប្រចាំឆ្នាំ។

ស្ពាននេះត្រូវបានកសាងឡើងនៅទសវត្សឆ្នាំទី​៦០
ដែលជាស្ពានតភ្ជាប់ទីក្រុងកំពង់ផែហ្សែនក្នុងប្រទេសអ៊ីតាលី​ជាមួយតំបន់ភាគខាងត្បូងនៃប្រទេសបារាំង។