ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ស្ត្រីដែលទទួលរងការចោទប្រកាន់ពីបទសម្លាប់លោកគីមជុងណាំអាចត្រូវបានដោះលែង

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ីអិនអិន (១៦.០៨.១៨)

ម៉ាឡេស៊ី៖ ស្ត្រីពីរនាក់ដែលទទួលរងការចោទប្រកាន់ពីបទសម្លាប់បងប្រុសរបស់មេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុនអាចនឹងត្រូវដោះលែងខ្លួននៅថ្ងៃព្រហស្បតិ៍នេះប្រសិនបើចៅក្រមសម្រេចថាគ្មានភ័ស្តុតាងគ្រប់គ្រាន់ដើម្បីបន្តការកាត់ទោសនោះទេ។

លោក គីមជុងណាំ បានស្លាប់កាលពីខែកុម្ភៈឆ្នាំមុនបន្ទាប់ពីស្ត្រី២នាក់ដែលជាជនជាតិឥណ្ឌូនេស៊ីនិងវៀតណាម
ត្រូវបានចោទប្រកាន់ថាបានជូតមុខរបស់គាត់ជាមួយនឹងសារធាតុគីមីពុលវីអ៊ិច
​នៅឯព្រលានយន្តហោះកូឡាឡាំពួរម៉ាឡេស៊ី ។​ប្រសិនបើរកឃើញថាមានកំហុសស្ត្រីទាំងពីរអាចប្រឈមនឹងការកាត់ទោសប្រហារជីវិត។

មេធាវីរបស់ស្ត្រីទាំងពីរអះអាងថាអ្នកទាំងពីរគ្មានទោសទេដោយបាននិយាយថានារីទាំងនោះត្រូវបានបោកប្រាស់ដោយក្រុមជនជាតិកូរ៉េខាងជើងដែលគិតថាពួកគេកំពុងចូលរួមក្នុងកម្មវិធីទូរទស្សន៍មួយហើយពួកគេគិតថាសារធាតុគីមីនោះមិនបង្កគ្រោះថ្នាក់ទេ។