ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ស្ថានទូតកម្ពុជា បន្តជូនដំណឹងឲ្យប្រជាពលរដ្ឋខ្មែរកំពុងរស់នៅប្រទេសកូរ៉េ ទៅពិនិត្យសុខភាព និងព្យាបាលជំងឺនៅថៃ្ងអាទិត្យនេះ ដោយឥតគិតថ្លៃ

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ៖

មន្ត្រីស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានអះអាងថា ចាប់តាំងពីស្ថានទូតកម្ពុជាបានចុះកិច្ចសហប្រតិបត្តិការណ៍ជាមួយនឹងមូលនិធិគាំពារសុខភាពកូរ៉េ-អន្ដរជាតិ(KOFIH) មកទល់បច្ចុប្បន្ននេះស្ថានទូតបានរៀបចំកម្មវិធីពិនិត្យសុខភាពបានចំនួន ៨លើក ស្មើនឹង៨តំបន់ដែលមានសហគមន៍ខ្មែររស់នៅ និងបានពិនិត្យសុខភាព និងព្យាបាលជម្ងឺដោយឥតគិតថ្លៃជូនប្រជពលរដ្ឋខ្មែរ និងបរទេសបានប្រមាណជាង ១៥០០នាក់។

យោងតាមសេចក្តីជូនដំណឹងរបស់ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានឲ្យដឹងថា ក្នុងគោលបំណងលើកកម្ពស់សុខមាលភាព ឆ្លើយតបនឹងសំណូមពរ ក៏ដូចជាការការពារទប់ស្កាត់នូវហានិភ័យផ្សេងៗដែលធ្វើអោយប៉ះពាល់ដល់សុខភាព និងអាយុជីវិតដ៏មានតម្លៃរបស់ប្រជាពលរដ្ឋខ្មែរយើង ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ មានកិត្តិយស សូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅ ធ្វើការ និងសិក្សា នៅសាធារណរដ្ឋកូរ៉េ បានជ្រាបថា នៅថៃ្ងអាទិត្យ ទី១៩ ខែសីហា ឆ្នាំ២០១៨ ស្ថានឯកអគ្គរាជទូត បានសហការជាមួយមូលនិធិគាំពារសុខភាពកូរ៉េ-អន្ដរជាតិ(KOFIH) នឹងរៀបចំក្រុមគ្រូពេទ្យចុះពិនិត្យសុខភាពទូទៅ ពិនិត្យបេះដូង និងថតX-Ray ជូនប្រជាពលរដ្ឋខ្មែរដោយឥតគិតថ្លៃ នៅមជ្ឈមណ្ឌលប្រឹក្សាយោបល់ជនបរទេសនៃទីក្រុងអានសាន ជាន់ទី១ ដែលមានអាសយដ្ឋានៈ안산시외국인주민상담지원센터경기도 안산시 단원구 부부로43 (Tel:031-8099-5400) ចាប់ពីម៉ោង ១២:០០ ដល់ម៉ោង ១៧:០០ ល្ងាច។