Notice: Undefined variable: labels in /home/swiftn5/information/wp-content/themes/publisher/functions.php on line 1228

Notice: Undefined variable: labels in /home/swiftn5/information/wp-content/themes/publisher/functions.php on line 1300

Notice: Undefined variable: labels in /home/swiftn5/information/wp-content/themes/publisher/functions.php on line 1370

Notice: Undefined variable: labels in /home/swiftn5/information/wp-content/themes/publisher/functions.php on line 1441

Notice: Undefined variable: labels in /home/swiftn5/information/wp-content/themes/publisher/functions.php on line 1512
ក្រសួងមហាផ្ទៃណែនាំដល់អភិបាលរាជធានីខេត្តពន្លឿនការរៀបចំសំណុំឯកសារណត់ព្រំប្រទល់ រដ្ឋបាលក្រុង ស្រុក ខណ្ឌថ្មីអោយបានមុន ដំណាច់ ឆ្នាំ២០១៨ – ក្រសួងព័ត៌មាន
ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រសួងមហាផ្ទៃណែនាំដល់អភិបាលរាជធានីខេត្តពន្លឿនការរៀបចំសំណុំឯកសារណត់ព្រំប្រទល់ រដ្ឋបាលក្រុង ស្រុក ខណ្ឌថ្មីអោយបានមុន ដំណាច់ ឆ្នាំ២០១៨

វិទ្យុជាតិកម្ពុជា៖ អត្ថបទ លោក ហុក សុខរិន ៖

 

ក្រសួងមហាផ្ទៃណែនាំដល់អភិបាលរាជធានីខេត្តទំាងអស់ត្រូវរួសរាន់ចុះសិក្សា និងរៀបចំ សំណុំបែបបទពាក់ព័ន្ធពីការកែសម្រួលនិងការកណត់ព្រំប្រទល់ រដ្ឋបាលក្រុង ស្រុក ខណ្ឌថ្មី ដើម្បីក្រសួងមានវិធានការចាត់ចែងនីតិវិធីបន្ត។

ក្រសួងមហាផ្ទៃបានជំរុញអោយគណៈអភិបាលរាជធានី ខេត្តទំាង ត្រូវបញ្ជូនឯកសារនានា ពាក់ព័ន្ធពីការកែសម្រួលនិងការកណត់ព្រំប្រទល់ រដ្ឋបាលក្រុង ស្រុក ខណ្ឌថ្មី មកក្រសួងមហាផ្ទៃយ៉ាង យូរបំផុតត្រឹមថ្ងៃទី ១៥ ខែតុលា ដើម្បីក្រសួងមានមូលដ្ឋានគ្រប់គ្រាន់ក្នុងការរៀបចំនីតិវិធីពីការកំណត់ ព្រំប្រទល់រដ្ឋក្រុង ស្រុក ខណ្ឌនេះ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ដែលចុះហត្ថលេខាដោយ ឯឧ.ប្រាក់ សំអឿន អគ្គ នាយកនៃអគ្គនាយកដ្ឋានមន្រ្តីរាជការស៊ីវិលនៃក្រសួងមហាផ្ទៃ ដែលវិទ្យុជាតិកម្ពុជា ទទួលបាននៅទី ១៥ ខែសីហានេះបានអោយដឹងថា ការប្រមូលទិន្នន័យនៃការគ្រប់គ្រងព្រំប្រទល់ រដ្ឋបាលក្រុង ស្រុក ខណ្ឌថ្មីនេះ ដើម្បីបំរើអោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អណត្តិទី៣ ដែលគ្រោងរៀបចំឡើងនៅពាក់កណ្តាលឆ្នាំ២០១៩ខាងមុខ។