ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជំរុញឲ្យរដ្ឋបាលរាជធានីភ្នំពេញ បង្កើនខ្សែបណ្តាញរថយន្ត ក្រុងបន្ថែម ដើម្បីផ្តល់ភាពងាយស្រួលសំរាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

វិទ្យុជាតិកម្ពុជា៖ អត្ថបទ លោកស្រី ផន វាសនា រូបថត ចន ណារិទ្ធ៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះក្នុងឱកាសចុះជួបសំណេះសំ ណាលជាមួយបងប្អូនកម្មករនិយោជិតចំនួនជាង ១៥០០០ នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៧ នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៥ ខែ សីហាឆ្នាំ២០១៨ ។សម្តេចតេជោ បានបន្តថា សាលារាជធានី ភ្នំពេញត្រូវបង្កើន ការយកចិត្តទុកដាក់ខ្ពស់ ទៅលើការរៀបចំបន្ថែមនូវ ខ្សែបណ្ដាញ រថយន្ត ក្រុងដើម្បីបង្កើតឱកាស ងាយស្រួលសម្រាប់ ការធ្វើដំណើរ របស់កម្មករ-កម្មការិនីក៏ដូចជា ប្រជាពលរដ្ឋទូទៅផងដែរ។សម្តេចតេជោ បន្ថែមថា រៀងរាល់ពេលបុណ្យចូលឆ្នាំខ្មែរ និងបុណ្យភ្ជុំបិណ្ឌ ក្រសួងសាធារណការ និង ដឹកជញ្ជូន និងសាលារាជធានីភ្នំពេញ ត្រូវជជែកពិភាក្សាគ្នា ជាមួយក្រុមហ៊ុន Royal Raiway របស់លោកឧកញ្ញ៉ា គិត ម៉េង ក្នុងការឲ្យកម្មករកម្មការនី បានធ្វើដំណើរដោយមិនគិតថ្លៃតាមរថភ្លើង ក្នុងកំឡុងពេលបុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំខ្មែរ នាពេលខាងមុខ ព្រោះឲ្យតែពេល រដូវបុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំ គឺរថយន្តឈ្នួលឡើងថ្លៃរហូត។ សម្តេចតេជោ បញ្ជាក់ថា ការអនុវត្តបែបនេះ ដើម្បីកាត់បន្ថយការចំណាយរបស់កម្មករ-កម្មការ តាមរយៈសេវាដឹកជញ្ជូន។