ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្តេចតេជោ នាយករដ្ឋមន្រ្តី បានប្រកាសថា នឹងប្រើប្រាស់អាណត្តិទី៦នេះ ឲ្យទៅជាអាណត្តិនៃការប្រមូលធនធានខួក្បាលក្នុងការអភិវឌ្ឍប្រទេស

វិទ្យុជាតិកម្ពុជា៖ ដោយ លោកស្រី ផន វាសនា៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះក្នុងឱកាសចុះជួបសំណេះសំ ណាលជាមួយបងប្អូនកម្មករនិយោជិតចំនួនជាង ១៥០០០ នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៧ នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៥ ខែ សីហាឆ្នាំ២០១៨ ។សម្តេចតេជោ បានបន្តថា សម្តេចចង់ប្រមូលកម្លាំងមនុស្ស កម្លាំងប្រាជ្ញា និងកម្លាំងទ្រព្យសម្បត្តិ ដើម្បីអភិវឌ្ឍន៍ប្រទេស ព្រោះកាលពីយុទ្ធនាការឃោសនាបោះឆ្នោត កន្លងទៅ គឺមានគោលនយោបាយជាច្រើនណាស់ដែលបណ្តាគណបក្សនយោបាយដែលបាន ចូលរួមការបោះឆ្នោត បានដាក់ចេញ ដូច្នេះយើងអាចយកគោលនយោបាយទាំងអស់នេះមក រួមគ្នាត្រិៈរិៈ ដើម្បីរកចំណុចល្អ ក្នុងដំណើរការអភិវឌ្ឍប្រទេសកាន់តែប្រសើរ។សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជាធ្លាប់បានរៀបចំវេទិកាជួបជុំរវាងរាជរដ្ឋាភិបាលនិងវិស័យឯកជន រាជរដ្ឋាភិបាលជាមួយភ្នាក់ងារអង្គការសហប្រជាជាតិ ក៏ដូចជារាជរដ្ឋាភិបាលជាមួយអ្នកការពារបរិ ស្ថាននិងធនធានព្រៃឈើជាដើម ដូច្នេះសម្តេចសង្ឃឹមថា វេទិកាជួបជុំរវាងរាជរដ្ឋាភិបាល និង បណ្តាគណបក្សនយោបាយ នឹងអាចកើតមានឡើង ដើម្បីរួមគ្នាអភិវឌ្ឍន៍ប្រទេសទាំងអស់គ្នា។