ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រធានាធិបតីយ៉េមែនស្វាគមន៍ការគាំទ្ររបស់សម្ព័ន្ធអារ៉ាប់ដល់រដ្ឋាភិបាលស្របច្បាប់

AKP ភ្នំពេញ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ — អ្នកនាំពាក្យ AL លោក ម៉ាម៉ូដ អាហ្វ៊ីហ្វ៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានា- ធិបតីយ៉េមែន លោក អាប់-រ៉ាប់ប៊ូ ម៉ាន់សួរ ហាឌី ( Abd Rabbu Mansour Hadi ) កាលពីថ្ងៃអង្គារនេះ បាន ស្វាគមន៍ជំហររបស់សម្ព័ន្ធអារ៉ាប់ ( AL ) ដែលមានមូលដ្ឋាននៅទីក្រុងគែរ ដែលគាំទ្ររដ្ឋាភិបាលស្រប់ច្បាប់នៅក្នុងប្រទេសយ៉េមែន ។
ការកត់សម្គាល់របស់ប្រធានាធិបតីយ៉េមែននេះ ធ្វើឡើងក្នុងអំឡុងកិច្ចប្រជុំមួយ ជាមួយអគ្គលេខាធិការ AL លោក អាម៉េដ អាប៊ូល-ហ្គេត ( Ahmed Aboul- Gheit ) ក្នុងរដ្ឋធានីគែររបស់ប្រទេសអេហ្ស៊ីប ដែលនៅទីនោះគេបានធ្វើការពិភាក្សាគ្នាពីការអភិវឌ្ឍថ្មីៗនេះ នៅក្នុងប្រទេសយ៉េមែនដែលហែកហួរដោយ សង្គ្រាម ។

សេចក្តីថ្លែងកាណ៍និយាយថា កិច្ចប្រជុំនេះបានធ្វើការពិភាក្សាគ្នានូវទំហំទាំងអស់នៃវិបត្តិយ៉េមែន ព្រមទាំងតួនាទីធ្វើឱ្យហិនហោច ដែលបានសំដែងឡើងដោយប្រទេសអ៊ីរ៉ង់ ក្នុងការធ្វើឱ្យខូចដល់ស្ថិរភាព តួយ៉ាងដូចជារដ្ឋអារ៉ាប់ យ៉ាងសំខាន់មួយនេះតាមរយៈការគាំទ្រកងជីវពល ដែលធ្វើរដ្ឋប្រហារ ព្រមទាំងការ រត់ពន្ធអាវុធទៅឱ្យពួកហ៊ូធីក្នុងការរំលោភលើដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ។

សេចក្តីថ្លែងនោះបាននិយាយថា លោក អាប៊ុល-ហ្គេត បានធានាដល់លោក ហាឌីថា អង្គការ អារ៉ាប់ទាំងមូលនេះ នឹងបន្តការពាររដ្ឋាភិបាលស្របច្បាប់នៅក្នុងប្រទេសយ៉េមែន ។

ក្នុងអំឡុងទស្សនកិច្ចរបស់លោកនៅទីក្រុងគែរ ប្រធានាធិបតីយ៉េមែនបានជួបកាលពីថ្ងៃចន្ទជាមួយសមភាគីអេហ្ស៊ីបរបស់លោក គឺលោក អាប់ដែល-ហ្វាតាអាល់-ស៊ីស៊ី ( Abdel-Fattah al-Sisi ) ដែលបានរំលឹកឡើងវិញការសន្យារបស់ប្រទេសអេហ្ស៊ីប ដើម្បីគាំទ្ររដ្ឋាភិបាលស្របច្បាប់យ៉េមែន ហើយនឹងការបន្តកិច្ចប្រឹងប្រែងទៅទៀត ដើម្បីធ្វើឱ្យលេចចេញជារូបរាងពិតប្រាកដស្ថិរភាព នៅក្នុងប្រទេសដែលញាំញីដោយជម្លោះនេះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)