ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ចិនតវ៉ាប្រឆាំងនឹងការចុះហត្ថលេខាលើច្បាប់ការពាររបស់ ស.រ.អា

AKP ភ្នំពេញ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ — ប្រទេសចិនកាលពីថ្ងៃអង្គារបានសំដែងការមិនពេញចិត្តយ៉ាងខ្លាំងជាមួយរដ្ឋាភិបាលអាម៉េរិក នៅ ពេលដែលរដ្ឋាភិបាលនេះអនុម័ត និងចុះហត្ថលេខាលើច្បាប់អនុញ្ញាតការពារប្រទេស ( NDAA ) សម្រាប់ ឆ្នាំសារពើពន្ធ ២០១៩ ដែលនឹងរួមបញ្ចូលមាតិការដែលទាក់ទងនឹងចិនជាអវិជ្ជមាន ដោយមិនគិតពីការប្រឆាំងជំទាស់របស់ប្រទេសចិន ។
ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ( Donald Trump ) កាលពីថ្ងៃចន្ទបានចុះហត្ថលេខាលើ NDAA សម្រាប់ឆ្នាំសារពើពន្ធ ២០១៩ ឱ្យទៅជាច្បាប់ ។ គម្រោងច្បាប់នេះនឹងរួមបញ្ចូល ខ នានា ដូចជាការណែនាំនូវយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលទាំងមូលលើប្រទេសចិន ព្រមទាំងការដាក់ជូនការវាយតម្លៃនិងផែនការស្តីពីពង្រឹងការត្រៀមកម្លាំងរបស់តៃវ៉ាន់ ។

អ្នកនាំពាក្យក្រសួងការបរទេស លោក Lu Kang បាននិយាយថា ប្រទេសចិនបានធ្វើការបញ្ជាក់ យ៉ាងច្បាស់ដដែលៗនូវជំហររបស់ខ្លួន ព្រមទាំងបានធ្វើការតវ៉ាជាឱឡារិកជាមួយ ស.រ.អា ដោយលោក និយាយបន្ថែមថា ប្រទេសចិនទទូចដល់ ស.រ.អា ឱ្យបោះបង់ចោលគំនិតសង្គ្រាមត្រជាក់របស់ខ្លួន ព្រមទាំងគំនិតល្បែងផលបូកសូន្យ ហើយពិនិត្យមើលដោយមិនលំអៀងនូវទំនាក់ទំនងរបស់ខ្លួន ជាមួយប្រទេស ចិន ។

លោកបានអំពាវនាវដល់ ស.រ.អា ឱ្យប្រកាន់ខ្ជាប់នូវនយោបាយចិនមួយ ព្រមទាំងគោលការណ៍នៃសេចក្តីថ្លែងការណ៍រួម៣ នឹងកុំអនុវត្តន៍នូវ ខ ដែលទាក់ទងនឹងចិនជាអវិជ្ជមាន ដើម្បីបញ្ចៀសនូវការខូច ខាតដល់ទំនាក់ទំនង ចិន -ស.រ.អា ព្រមទាំងកិច្ចសហប្រតិបត្តិការទ្វេភាគីនៅក្នុងវិស័យសំខាន់ៗ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )