ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឧទ្ទាមយ៉ាងសំខាន់ម្នាក់ក្នុងប្រទេសថៃភាគខាងត្បូងបំផុតចុះចូលជាមួយពួកអាជ្ញាធរ

AKP ភ្នំពេញ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ — ឧទ្ទាមយ៉ាងសំខាន់ម្នាក់ក្នុងតំបន់ភាគខាងត្បូងបំផុតដែលមានចលាចលរបស់ប្រទេសថៃ ដែល ឧទ្ទាមនេះគេបានចេញដីកាចាប់ខ្លួនជាច្រើន ចាប់តាំងពីទសវត្សកន្លងទៅនោះបានចុះចូលជាមួយពួកអាជ្ញាធរកាលពីថ្ងៃអង្គារនេះ ។

ឧទ្ទាមជាបុរសនេះដែលគេស្គាល់ថា ឈ្មោះ ណាសូរី សាអេសេង ( Nasori Saeseng ) នឹងគេដឹងថា ជាមេដឹកនាំរងរបស់ចលនាមូចាហ៊ីឌីន អ៊ីស្លាមបាតានី នោះបានប្រគល់ខ្លួន លោកនៅឯមូលដ្ឋានកងឯកភាពរ៉ានជ័រ ( Rangers ) យោធាមួយនៅក្នុងស្រុកកាពួរ នៃបាតានី ចម្ងាយប្រហែល ១.០៥៥ គីឡូម៉ែត្រខាងត្បូង ក្រុងបាងកក ។
តាមនាយទាហានម្នាក់នៅឯយោធភូមិភាគនោះឱ្យដឹងថា អ្នករត់ចោលជួរនេះ ត្រូវបានទទួលដោយ មេបញ្ជាការយោធភូមិភាគ៤ ឧត្តមសេនិយឯក ពីយ៉ាវ៉ាត់​ណាក្វានិច ( Piyawat Nakwanich ) នៅក្រោមរបស់ដែលហៅថា គម្រោងនាំយកប្រជាជនមកស្រុកវិញ ។

នាយទាហាននោះបាននិយាយថា ដីកាចាប់ខ្លួនលោកជាច្រើនត្រូវបានចេញដោយតុលាការនៅចន្លោះឆ្នាំ ២០០១ និង២០០៤ លើបទចោទប្រកាន់ឧក្រិដ្ឋកម្មជាច្រើន ដែលរួមមានការគំរាមកំហែងយកប្រាក់ , លួចប្លន់, ប៉ុនប៉នសម្លាប់ និងមានអាវុធខុសច្បាប់ ។

គម្រោងនាំយកប្រជាជនមកស្រុកវិញរបស់យោធភូមិភាគ៤ ត្រូវបានគេរៀបចំជាដំបូង ដើម្បីលើកទឹកចិត្តពួកឧទ្ទាមដែលគេសង្ស័យទាំងអស់ ដែលធ្វើប្រតិបត្តិការលួចលាក់នៅក្នុងតំបន់ភាគខាងត្បូងបំផុតរបស់ប្រទេសថៃ ដែលគ្របដណ្តប់ខេត្ត ណារ៉ាធីវ៉ាត់ , យ៉ាឡា និង ប៉ាតានី ឱ្យទម្លាក់អាវុធរបស់ខ្លួន ហើយចុះចូលជាមួយពួកអាជ្ញាធរ ។

នាយទាហាននោះបាននិយាយថា តែយ៉ាងណាក៏ដោយលោក​ ណាសូរី មិនទាន់ត្រូវបានធ្វើការស៊ើបអង្កេតនិងយកទៅកាន់តុលាការនៅឡើយទេដោយពួកអាជ្ញាធរ ដោយឡែកពួកឧទ្ទាមជាច្រើននាក់ទៀតនៅក្នុងតំបន់ដែលមានចលាចលនេះ គេរំពឹងថា នឹងធ្វើតាមនៅក្នុងអនាគតឆាប់ៗនេះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )