ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្តម ឡុង ឌីម៉ង់៖ ប្រធានបទធំ ក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧៣ នៃការរំដោះប្រទេសកូរ៉េពីជប៉ុន គឺសន្តិភាព

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ៖

សាធារណរដ្ឋកូរ៉េ៖ ឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូកកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ខណៈអញ្ជើញចូលរួមក្នុង ពិធីរំលឹកខួបអនុស្សាវរីយិ៍លើកទី៧៣ នៃការរំដោះប្រទេសកូរ៉េពីអាណានិគមត្រួតត្រារបស់ជប៉ុន និងខួបទី៧៣នៃការបង្កើតរដ្ឋាភិបាលកូរ៉េ បានឲ្យដឹង ប្រធានបទធំដែលលើកឡើងក្នុងពិធីនេះគឺ សន្តិភាព។

ឯកឧត្តម ឡុង ឌីម៉ង់ បានមានប្រសាសន៍ថា “ឆ្នាំនេះប្រធានបទធំគឺ “សន្តិភាព” ជាសន្តិភាពដែលប្រជាជាតិកូរ៉េកំពុងស្រេកឃ្លានយ៉ាងខ្លាំង មិនថាទាំងខាងត្បូងមិនថាទាំងខាងជើង”។

ជាមួយគ្នានោះដែរ ឯកឧត្តម ឡុង ឌីម៉ង់ បានបញ្ជាក់ថា “យើងស្ថិតនៅជាមួយប្រជាជនកូរ៉េ គាំទ្រនិងសង្ឃឹមយ៉ាងមុតមាំថា ប្រជាជនកូរ៉េទាំងពីរនឹងរកបានសន្តិភាពពេញលេញមួយដោយខ្លួនឯងនាពេលដ៏ខ្លីខាងមុខ ដែលជាការរំដោះដ៏ពិតប្រាកដមួយសម្រាប់កូរ៉េទាំងមូល”៕